ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងការពារជាតិ​ដណ្តើម​មេដាយមាស​៧​គ្រឿង នៃ​ការប្រកួត​កីឡាអត្តពលកម្ម​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២០ រយៈពេល​២​ថ្ងៃ​

130

 

​ភ្នំពេញ​៖​ព្រឹត្តិការណ៍​ការប្រកួត​កីឡាអត្តពលកម្ម​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២០ គិត​ត្រឹម​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រុម​អត្ត​ព​លិ​ក​ក្រសួងការពារជាតិ​ដណ្តើម​មេដាយមាស រហូតដល់​៧​គ្រឿង​ឈរលើ​កំពូល​តារាង​បណ្តំ​អាសន្ន រៀបចំ​ដោយ​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត​ក្រោម​ការឧបត្ថម្ភ​ក្រសួង​អប់រំ យុវជន និង​កីឡា​ប្រចាំ​ឆ្នាំមាន​ក្រុម​កីឡាករ​-​កីឡាការិនី​អត្តពលកម្ម​ចំនួន​២០៥​នាក​ចូលរួម​។​

​ការប្រកួត​ខាងលើនេះ​ក្រុម​អត្ត​ព​លិ​ក​ក្រសួងការពារជាតិ​ដណ្តើម​មេដាយមាស​រហូតដល់​៧​គ្រឿង និង​មេដាយប្រាក់​១​គ្រឿង ចំណែក​ក្រុម​អត្ត​ព​លិ​ក​ក្រសួងមហាផ្ទៃ​ដណ្តើម​មេដាយមាស​២​គ្រឿង និង​មេដាយសំរិទ្ធ​១​គ្រឿង និង​ក្រុម​អត្ត​ព​លិ​ក​ខេត្តកណ្តាល​ដណ្តើម​មេដាយមាស​១​គ្រឿង មេដាយប្រាក់​១​គ្រឿង និង​មេដាយសំរិទ្ធ​១​គ្រឿង ។​
​រីឯ​ក្រុម​អត្ត​ព​លិ​ក​ខេត្តកំពង់ឆ្នាំង​ដណ្តើម​មេដាយប្រាក់​៣​គ្រឿង និង​មេដាយសំរិទ្ធ​១​គ្រឿង ក្រុម​អត្ត​ព​លិ​ក​ខេត្តព្រៃវែង​ដណ្តើម​មេដាយប្រាក់​២​គ្រឿង និង​មេដាយសំរិទ្ធ​១​គ្រឿង ក្រុម​អត្ត​ព​លិ​ក​កំពង់ធំ និង​ខេត្តស្វាយរៀង​ដណ្តើម​មេដាយប្រាក់​១​គ្រឿង និង​មេដាយសំរិទ្ធ​១​គ្រឿង ព្រមទាំង​ក្រុម​អត្ត​ព​លិ​ក​កំពត​រៀង​ដណ្តើម​មេដាយ​មេដាយ​មេដាយសំរិទ្ធ​៣​គ្រឿង​។​

​ក្រុម​កីឡាករ​-​កីឡាការិនី​អត្តពលកម្ម​ចំនួន​២០៥​នាក់​មកពី​១៦​រាជធានី​ខេត្ត និង​២​ក្រសួង គឺ​ក្រសួងមហាផ្ទៃ ព្រមទាំង​ក្រសួងការពារជាតិ​កើន​ជាង​ឆ្នាំ​មុខ ដោយ​ឆ្នាំនេះ​អត្ត​ព​លិ​ក​ចូលរួម​ច្រើនជាង​កាលពី​ឆ្នាំ​មុខ​ដែល​កីឡាករ​-​កីឡាការិនី អត្តពលកម្ម​ត្រឹមតែ​ចំនួន​១២៤​នាក់​មកពី​១២​រាជធានី​ខេត្ត និង​២​ក្រសួង គឺ​ក្រសួងមហាផ្ទៃ ព្រមទាំង​ក្រសួងការពារជាតិ​៕​

អត្ថបទដែលជាប់ទាក់ទង