ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្រះចក​ឈ្មោះ ហី​ង តុលាត្រូវ​ចាប់ខ្លួន ព្រោះជាមេខ្លោងគ្រឿងញៀន

40

 

​ភ្នំពេញ ៖ នគរបាល​ម្នាក់ ឈ្មោះ ហី​ង តុលា អាយុ ៣១​ឆ្នាំ ឋានន្តរ​ស័​ក្ត អនុសេនីយឯក នៃ​រដ្ឋបាល​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្រះចក ត្រូវបាន​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃទី​២៥ ខែវិច្ឆិកា ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​សារធាតុ​ញៀន រួច​បញ្ជូន​ចាត់ការ​តាម​នីតិវិធី ។

​លោក​មេ​ប៉ុស្តិ៍​ស្រះចក បាន​បញ្ជាក់ថា ប៉ូលិស​ម្នាក់​ឈ្មោះ​ហី​ង តុលា ពិតជា​កូនចៅ​គាត់​មែន ឥឡូវ​បញ្ជូនទៅ​អធិការដ្ឋាន​ខណ្ឌដូនពេញ​ហើយ បន្ទាប់​ជនសង្ស័យ​៨​នាក់ បាន​ច​ង្អុ​រថា ប៉ូលិស​នេះ​ជា​អ្នក​ជួយ​សម្រួល​ដល់​ពួកគេ និង​មាន​ពាក់ព័ន្ធ​ការផ្ដល់​ថ្នាំ​ផងដែរ ។ នគរបាល​ខណ្ឌដូនពេញ បាន​បញ្ជាក់ថា ពិតជា​មានការ​ឃាត់ ជនសង្ស័យ ហ៊ីង តុលា នេះ​ពិតប្រាកដ​មែន ។

​សូមជម្រាបថា កម្លាំង​អធិការដ្ឋាន នគរបាល​ខណ្ឌដូនពេញ បាន​បង្ក្រាប បទល្មើស​គ្រឿងញៀន នៅក្នុង​ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ កាលពី​ថ្ងៃទី​២៣ និង​២៤ ខែវិច្ឆិកា​ឆ្នាំ​២០២០ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់ សរុប​៨​នាក់ ដោយបាន​ដកហូត​សារធាតុ​ញៀន ចំនួន ២០៦​កញ្ចប់​តូច និង​០៣​កញ្ចប់​ធំ និង ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត បន្ទាប់មក​ទើប​ឈានទៅដល់​កា​ឃាត់​ប៉ូលិស​ខាងលើ​នោះ​តែម្ដង ៕​

អត្ថបទដែលជាប់ទាក់ទង