ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ អំពាវនាវ​ឱ្យ​ពលរដ្ឋ​​នៅក្នុង​ផ្ទះ

1,545

​ភ្នំពេញ ៖ បន្ទាប់ពី​រកឃើញ​ស្ត្រី​ម្នាក់​មាន​វិជ្ជមាន​វីរុស​កូ​វីដ​១៩​រួចមក សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានចេញ​សារ​សំឡេង​ក្នុង​ប្រព័ន្ធ​តេ​ឡេ​ក្រាម​នៅ​យប់​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ អំពាវនាវ​កុំឱ្យ​ពលរដ្ឋ​មានការ​ចេញ​ក្រៅ​ផ្ទះ គឺ​ត្រូវ​នាំ​កូនចៅ​នៅក្នុង​ផ្ទះ នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ណែនាំ​ដល់​អាណាព្យាបាល កុំឱ្យ​កូនៗ​ទាំងអស់​កុំ​ចេញ​ក្រៅ​ទៅណា​មក​ណា នៅ​កន្លែង​មានការ​ជួបជុំ​មនុស្ស​ច្រើន ដើម្បី​ជៀសវាង​ការដែល​អាចមាន​ការចម្លង​កូ​វីដ​១៩ ព្រោះ​ទីក្រុង​ភ្នំពេញ មាន​បញ្ហា​ធំ​ណាស់​ដែល​ទាក់ទង​នឹង​ផ្សារ​អ៊ី​អន ហើយនឹង​ក្រសួងមហាផ្ទៃ ដែលមាន​អ្នក​ឆ្លង​ត​ពី​ខេត្តសៀមរាប ចូល​ទៅដល់​ភ្នំពេញ ហើយ​ដើរលេង ដែល​មិនដឹងថា​ទីកន្លែង​ណាខ្លះ អ៊ីចឹង​ត្រូវ​ចាប់​កូនចៅ​ត្រូវ​នៅក្នុង​ផ្ទះ​ទាំងអស់ ។ ចំពោះ​ស្ត្រី​ដែល​រកឃើញ​កូ​វីដ​១៩​នោះ មិនមែនជា​អ្នក​មកពី​បរទេស​ឡើយ ។​

​សម្តេច​តេ​ជោ បាន​បញ្ជាក់ថា ត្រូវ​ស្តាប់​ឲ្យ​បាន ហើយ​ត្រូវធ្វើ​ឲ្យ​លឿន​ជាទីបំផុត កុំ​ឲ្យ​ចេញ​ទី​ហាង​នេះ ហាង​នោះ គឺត្រូវធ្វើ​សកម្មភាព​ភ្លាម ព្រោះ​ឥឡូវនេះ​មាន​បញ្ហា​នៅ​សៀមរាប និង​នៅ​ភ្នំពេញ​ផង ដោយសារតែ​ប្រពន្ធ​របស់​អគ្គនាយក​ពន្ធ​នាគារ​បាន​ឆ្លង​ជំងឺ​ហើយ​បាន​រកឃើញ​វីរុស​កូ​វីដ​១៩ រួចហើយ​មិនដឹងថា​ឆ្លង​ប៉ុន្មាន​ទៀត ហើយ​បាន​គាត់​ដើរចូល​ផ្សារ​អ៊ី​អន​និង​មិនដឹងថា​គាត់​ដើរទៅ​កន្លែង​ណាខ្លះ​ទៀត អ៊ីចឹង​ដើម្បី​ប្រុងប្រយ័ត្ន​គឺ​ត្រូវ​នៅក្នុង​ផ្ទះ​។​

​សូមបញ្ជាក់ថា ៖ ក្រសួងសុខាភិបាល សម្រេច​បិទ​ផ្សារ​អ៊ី​អន​១ ជា​បណ្តោះអាសន្ន ក្រោយ​រកឃើញ​ស្ត្រី​ម្នាក់​ផ្ទុកមេរោគ​កូ​វីដ​១៩ ដែល​បាន​ចូលទៅ​កាន់​ផ្សារ​នេះ​។​

​ឯកឧត្តម​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺឆ្លង និង​ជា​អ្នកនាំពាក្យ​ក្សួ​ង​សុខាភិបាល​រដ្ឋលេខាធិកា​រ​ក្រសួងសុខាភិបាល បាន​ប្រាប់ថា ពិត​ជាមាន​ការបិទ​ផ្សារ​អ៊ី​អន​១ ជា​បណ្តោះអាសន្ន ពិតប្រាកដ​មែន បន្ទាប់ពី​លទ្ធផល​តេស្ត​វិជ្ជមាន​លើ​ស្ត្រី​ខ្មែរ​ម្នាក់​នៅថ្ងៃនេះ ហើយ​ដែល​គាត់​បាន​ទៅ​ផ្សារ​នេះ​។​

​ឯកឧត្តម​បញ្ជាក់ថា ករណី​ស្ត្រី​រូបនេះ​គឺ​ឆ្លង​វីរុស​នេះ​ពី​ណា​នោះទេ ប៉ុន្តែ​ស្ត្រី​រូបនេះ​ត្រូវបាន​រកឃើញថា វិជ្ជមាន​មេរោគ​កូ​វីដ​-១៩ នៅ​ល្ងាច​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បន្ទាប់ពី​រូបគាត់​ចេញ​រោគសញ្ញា​សង្ស័យ ហើយ​ភ្លាមៗ​នេះ​ក្រសួងសុខាភិបាល ក៏បាន និង​កំពុង​ស្វែងរក​អ្នកពាក់ព័ន្ធ​ជាមួយ​គាត់​នៅក្នុង​ផ្សារ​អ៊ី​អន​១ ដើម្បី​យកមក​ធ្វើតេស្ត និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង