ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ចប់វគ្គសិក្សា សាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡា នៅខេត្តកណ្តាល

132

ខេត្តកណ្តាល៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា លោក ម៉ម ប៉ូលី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្តាល បានអញ្ជើញចូលរួម បិទវគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡា សម្រាប់ថ្នាក់ដឹកនាំកីឡា និងមន្ត្រីកីឡានៅតាម គ្រឹះស្ថានសិក្សា នៅក្នុងខេត្តកណ្តាល។

វគ្គនេះចាប់ផ្ដើមពីថ្ងៃទី២៥ ដល់២៨ខែវិច្ឆិកា ឆ្នាំ២០២០ នៅមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាល រៀបចំដោយ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា។

លោក ពៅ វណ្ណា ប្រធានការិយាល័យ កីឡាខេត្តកណ្តាល បាននិយាយថាខេត្តកណ្តាល មានកិត្តិយសដែលបានទទួល បើកវគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡា ដល់មន្ត្រីកីឡា និងគ្រូអប់រំកាយ និងកីឡា ខេត្តកណ្តាល ក្រោមការជួយ ឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ នៃ អង្គការ សាមគ្គីអូឡាំពិកអន្តរជាតិ តាមផែនការ កម្មវិធីប្រចាំឆ្នាំ របស់គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងដោយ មានការអនុញ្ញាត ជាគោលការណ៍ ពីក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បាន សហការជាមួយ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ដើម្បីរៀបចំវគ្គសិក្សារដ្ឋបាល សម្រាប់ឆ្នាំ ២០២០នេះ ។

វគ្គសិក្សានេះចាប់ផ្តើមពីថ្ងៃទី ២៥ និងត្រូវបញ្ចប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បង្រៀនដោយ គ្រូឧទ្ទេសចំនួន០៣ រូប ចែកចេញជាមេរៀនផ្សេងៗគ្នា។ បទបង្ហាញថ្ងៃចុងក្រោយ និងបិទកម្មវិធី ដោយលោក វ៉ាត់ ចំរើន ឧទ្ទេសនាមស្តីពី ប្រវត្តិ និងចលនាអូឡាំពិក ភាពជាអ្នកដឹកនាំ ការលេងកីឡាដោយយុត្តិធម៌ ផែនការហ្វឹកហ្វឺនហាត់ ការអភិវឌ្ឍកីឡាកម្រិតខ្ពស់។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា វគ្គសិក្សានេះមានរយៈពេល ខ្លីក៏ពិតមែន តែសិក្ខាកាមបានយល់ អំពីការពន្យល់ ពីប្រវត្តិអង្គការសាមគ្គី អូឡាំពិក រចនាសម្ព័ន្ធកីឡា ការអភិវឌ្ឍគ្រូបង្វឹក ការអភិវឌ្ឍន៍កីឡាកម្រិតខ្ពស់ ការកំណត់និស្ស័យកីឡា ការរៀបចំព្រឹត្តិការណ៍កីឡា ស្ត្រីនិងកីឡា ការធ្វើការជាមួយ អ្នកស្ម័គ្រចិត្ត ភាពជាអ្នកដឹកនាំ ការដំណោះស្រាយបញ្ហា ការទំនាក់ទំនង ការរៀបចំអង្គប្រជុំ ផែនការហ្វឹកហាត់ ផែនការធ្វើដំណើររបស់ប្រតិភូ លេងដោយយុត្តិធម៌ ការបញ្ជាក់ភេទ ការប្រឆាំងសារធាតុញៀន ក្នុងកីឡា វេជ្ជសាស្ត្រកីឡា ភោជនាអាហារ និងភេសជ្ជៈ សម្រាប់ កីឡា ទាំងអស់នេះ គឺសិក្ខាកាម បានជួបប្រទះ ក្នុងការដឹកនាំ ក្រុមចូល រួមការប្រកួតកីឡា ផ្លូវការកន្លងមក ។

ឆ្លងតាមការវាយតម្លៃ ដោយសិក្ខាកាមផ្ទាល់ ទាំង២៥ រូបលទ្ធផលទទួលបាន និទ្ទេសល្អណាស់ ១៦ភាគរយ និទ្ទេសល្អ៦៨ភាគរយ និងនិទ្ទេសមធ្យម១៦ភាគរយ ៕

អត្ថបទដែលជាប់ទាក់ទង