ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស​ម្នាក់ជិះម៉ូតូ ទាក់ដៃចង្កូតដួលចូលក្រោយរថយន្ត​​កុងតឺន័រ កិន​បែកក្បាល​ស្លាប់

74

​ភ្នំពេញ ៖ បុរស​ម្នាក់ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​ចូល​ក្រោម​រថយន្ត​កុងតឺន័រ កិន​បែកក្បាល​ស្លាប់​នៅ​កន្លែងកើតហេតុ​ភ្លាម រួច​ព្យាយាម​បើក​រត់គេច តែ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់​បាន​ភ្លាមៗ​ទាំង​តៃកុង​និង​រថយន្ត​។​

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ១០ និង ០០ នាទី​យប់​ថ្ងៃ​សៅរ៍​ទី ២៨ ខែវិច្ឆិកា​ឆ្នាំ ២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ ២៧១ ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់ បើករថយន្ត​កុងតឺន័រ​មួយគ្រឿង​ដែល​ពាក់​ផ្លាកលេខ 3C 6621 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិច​មក​កើត​ក្នុង​ល្បឿន​លឿន ពេលមកដល់​កន្លែងកើតហេតុ គេ​បានឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្គុ​ប​ពីមួយ​គ្រឿង ដែល​ពាក់​ផ្លាកលេខ 1CT 7312 ធ្វើដំណើរ​ពីក្រោយ​រថយន្ត​កុងតឺន័រ ក្នុងទិសដៅ​ពី​លិច​មក​កើត​ដូចគ្នា ស្រាប់តែ​មក​ទាក់​ដៃចង្កូត​រួច​ខ្ទាតចូល​ក្រោម​រថយន្ត​កិន​បែកក្បាល​ស្លាប់​ភ្លាមៗ ។​

​សព​ជនរងគ្រោះ​មានឈ្មោះ ម៉ន ភា​រ៉ា មានស្រុក​កំ​ណី​ត​នៅ​ឃុំ​ត្រឡាច ស្រុក​ទ្រាំង ខេត្តតាកែវ​៕

 

អត្ថបទដែលជាប់ទាក់ទង