ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពេទ្យចុះទៅបាញ់ថ្នាំសម្លាប់មេរោគ នៅតាមការិយាល័យនានាក្នុងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីការពារការឆ្លងជំងឺកូវីដ១៩

53

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០  កម្លាំងក្រុមគ្រូពេទ្យរបស់ការិយាល័យសុខាភិបាល បានចុះទៅបាញ់ថ្នាំសម្លាប់មេរោគ នៅតាមការិយាល័យនានាក្នុងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីការពារការឆ្លងជំងឺកូវីដ១៩ផងថែទាំអនាម័យសុខភាពជូននាយ នាយរង និងពលនគរបាលជាសផុតការឆ្លងជំងឺផ្សេងៗទៀតផងដែរ។

ការចុះបាញ់ថ្នាំនេះដោយអនុវត្តតាមការណែនាំ និងការយកចិត្តទុកដាក់ពីសុខភាពមន្ត្រីថ្នាក់ក្រោម ពីសំណាក់លោកឧត្តមសេនីយ៍ឯក ស  ថេត  អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។

ជាមួយគ្នានេះដែរនៅព្រឹកថ្ងៃទី២៩វិច្ឆិកានេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានក្រើនរំឮក ដល់ប្រជាពលរដ្ឋ ត្រូវលាងសម្អាតដៃ ជាមួយសាប៊ូ និងទឹកស្អាត ឬជាមួយអាល់កុល ឬទឹកដែលសម្រាប់លាងដៃ ឱ្យបានញឹកញាប់ កុំយកដៃដែលមិនបានលាងសម្អាត មកប៉ះផ្ទៃមុខមាត់របស់ខ្លួន និងត្រូវរក្សាសុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គលឱ្យលើសពី មួយម៉ែត្រកន្លះ ឡើងទៅជាចាំបាច់៕

អត្ថបទដែលជាប់ទាក់ទង