ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញភរិយា ២នាក់ របស់មន្ត្រីនៅ នាយកដ្ឋានព័ត៌មានវិទ្យា និងអនុប្រធាននាយកពន្ធនាគារ ឆ្លងជំងឺកូវីដ១៩

1,766

ភ្នំពេញ៖ លទ្ធផលបឋមនៃការធ្វើតេស្តកូវីដ នៅក្រសួងមហាផ្ទៃ នាថ្ងៃទី២៩វិច្ឆិកានេះ រកឃើញភរិយា ២នាក់ របស់មន្ត្រីនៅនាយកដ្ឋានព័ត៌មានវិទ្យា និងអនុប្រធាននាយកពន្ធនាគារ ឆ្លងជំងឺកូវីដ១៩។ នេះបើតាមលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល រាយការណ៍ជូនសម្តេចតេជោ។

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល តាមរយៈសារសម្លេង ដែលទីភ្នាក់ងារសារព័ត៌មានកម្ពុជា ទទួលបាននៅយប់នេះ បានបញ្ជាក់ពីការរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ ថ្មី ចំនួន០២នាក់ ដែលម្នាក់ មានអាយុ ២៤ឆ្នាំ ជាភរិយាមន្ត្រី នៅនាយកដ្ឋានព័ត៌មានវិទ្យា និងម្នាក់ទៀតមានអាយុ ៣៦ឆ្នាំ ជាភរិយា មន្ត្រី០១រូប នៅនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ៕

អត្ថបទដែលជាប់ទាក់ទង