ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួប៤ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែងក្នុងបញ្ជី បេតិក ភណ្ឌ វប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ

91

ភ្នំពេញ៖  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានសម្តែងការអបអរសាទរខួប៤ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែងក្នុងបញ្ជី បេតិក ភណ្ឌ វប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ។

    នៅលើផេកផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា៖ នៅទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ គឺជាខួប៤ ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃ មនុស្សជាតិរបស់ អង្គការយូណេស្កូ(៣០ វិច្ឆិកា ២០ ១៦-៣០ វិច្ឆិកា ២០២០) នៅទីក្រុង អា ឌី ស អាបាបា ប្រទេសអេត្យូពី។ សម្តេចតេជោគូសបញ្ជាក់ថា ចាប៉ីដងវែង ជាឧបករណ៍ តន្ត្រី វ័យ ចំណាស់មួយរបស់កម្ពុជា ដែលជាឧបករណ៍ដែលមានឆ្លាក់នៅជញ្ជាំងប្រាសាទ អង្គរវត្តផង ដែ រ ។ ជាមួយគ្នានេះ ចាប៉ីអាចលេងបានមានអមជាមួយបទចម្រៀង ព្រមទាំងអាចច្នៃប្រឌិត និងបង្កើត បទ ថ្មី ៗ ដោយខ្លួនឯងទៀតផង។ បទចម្រៀងចាប៉ីជាទូទៅរៀបរាប់អំពីរឿងបុរាណ ឬរឿងអប់រំខ្លីៗ ដ ល់ ប្រជាជនពីគុណធម៌ និងវប្បធម៌ជាដើម។

     សម្តេចតេជោនាយករដ្ឋមន្រ្តីក៏អរគុណដល់ព្រឹទ្ធាចារ្យ សិ ល្ប ករ ចាប៉ីដងវែងទាំងឡាយ ដែលបានចូលរួមក្នុងការថែរក្សានូវសិល្បៈមួយនេះ ឱ្យ បានគង់ វង្ស និងអរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលតែងតែខ្នះខ្នែង ក្នុងការសិក្សា ស្រាវ ជ្រា វក៏ដូចជា រៀបចំស្នើទៅអង្គការយូណេស្កូ ក្នុងការដាក់បញ្ចូលសម្បត្តិវប្បធម៌របស់ កម្ពុជា មួ យ ចំនួនចូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក។

   សម្តេចតេជោក៏សូមឱ្យបងប្អូនជនរួមជាតិបន្តថែរក្សាសម្បត្តិ បេ តិកភណ្ឌវប្បធម៌ជាតិយើងឱ្យនៅគង់វង្ស ជាបន្តបន្ទាប់ទៀត៕ 

 

អត្ថបទដែលជាប់ទាក់ទង