ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកការប្រកួតបាល់ទាត់ Futsal ដណ្តើមពានរង្វាន់ GANZBERG CUP រដូវកាលទី៥

201

ភ្នំពេញ៖ស្ថានីយ៍ទូរទស្សន៍MYTVនាថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២០បានធ្វើសន្និសីទសារព័ត៌មានស្តីពីព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ក្នុងសាល( Futsal) ដណ្តើមពានរង្វាន់ GANZBERG CUP រដូវកាលទី៥ក្រោមសហការជាមួយសហព័ន្ធបាល់ទាត់កម្ពុជាដែលប្រព្រឹត្តចាប់ពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២0តទៅ។

ក្នុងឳកាសប្រកាសបើកការប្រកួតជាផ្លូវការនេះដោយមានការអញ្ជើញចូលរួមពីសំណាក់លោកតែ រតនៈប្រធានទីផ្សារនិងជាតំណាងអគ្គនាយកស្ថានីយ៍ទូរទស្សន៍ MYTV លោក ថោង ប្រសើរ តំណាងប្រធានផ្នែកកីឡារបស់ក្រុមហ៊ុន CBS។

លោកតែរតនៈបាននិយាយថាការប្រកួតរដូវកាលទី៥មានការខុសប្លែកពីឆ្នាំមុនៗ ដោយមានក្រុមប្លែកៗជាច្រើនចូលរួមចំនួន៣២ក្រុមដែលនេះសបញ្ជាក់ឲ្យឃើញពីការរីកចម្រើនក្នុងវិស័យបាល់ទាត់ក្នុងប្រទេសកម្ពុជារបស់យើងបើទោះជាកំពុងស្ថិតនៅក្នុងគ្រាហ៍លំបាកគឺជារាតត្បាតដោយមេរោគCOVID-19 ក៏ដោយ។

ទម្រាំតែធ្វើឲ្យកម្មវិធីមួយនេះសម្រេចឆ្ពោះទៅមុខបានMYTV និងក្រុមហ៊ុនបានសហការណ៍គ្នាយ៉ាងស្អិតរមួតក្រោមការជួយជ្រោមជ្រែងពីសហព័ន្ធបាល់ទាត់កម្ពុជាពុះពារឧបសគ្គ និងខិតខំកែច្នៃអោយការប្រកួតមួយនេះអាចជ្រើសរើសបានក្រុមជើងឯកដែលពោរពេញដោយសមត្ថភាព។

លោកបានបន្តថាជាមួយគ្នានេះយើងទាំងអស់គ្នាត្រូវតែប្តេជ្ញាអនុវត្តន៍ តាមការផ្តល់ដំបូន្មានពីក្រសួងសុខាភិបាលរួមគ្នាកាត់បន្ថយការរីករាលដាលមេរោគCOVID-19 ដោយរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួនមិនថានៅមុនការប្រកួត កំពុងប្រកួត ឬក្រោយការប្រកួតនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង