ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការ ខេត្តព្រះវិហារ ផ្អាកការប្រលងយកបណ្ណបើកបរ ២សប្ដាហ៍ ដើម្បីចូលរួមទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩

93

ព្រះវិហារ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានសម្រេចផ្អាកការប្រលងយកបណ្ណបើកបរក្នុងរយៈពេល ២សប្ដាហ៍ ដោយគិតចាប់ពីថ្ងៃ០១ធ្នូនេះទៅ ដើម្បីចូលរួមទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩ ខណៈដែលជម្ងឺនេះបានរាលដាលចូលក្នុងសហគមន៍នៅប្រទេសកម្ពុជា

    ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារលោក សំ លាងទ្រី បានមានប្រសាសន៍លើកឡើងថាដោយទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីលោក ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន  លោកបានជម្រាបជូនដំណឹងដល់ ពុកម៉ែ បងប្អូន អ្នកខេត្តព្រះវិហារថា៖  មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សូមផ្អាកការប្រលងយកបណ្ណបើកបរ ក្នុងរយៈពេល សប្ដាហ៍ ដោយគិតចាប់ពីថ្ងៃស្អែកនេះតទៅ ០១ធ្នូ២០២០ ដល់ថ្ងៃទី១៥ធ្នូ២០២០ ដើម្បីចូលរួមទប់ស្កាត់ និងបង្ការជំងឺកូវីត១៩

 

 

អត្ថបទដែលជាប់ទាក់ទង