ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តព្រះសីហនុ ស្នើដល់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ជួយកៀរគរអ្នកវិនិយោគ និងធុរកិច្ចជន ជាតិអាមេរិក មកកាន់ខេត្តព្រះសីហនុ

132

ព្រះសីហនុ៖ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានស្នើដល់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ជួយកៀរគរអ្នកវិនិយោគ និងធុរកិច្ចជន ជាតិអាមេរិកមកកាន់ខេត្តព្រះសីហនុ ដើម្បីធ្វើការនាំទំនិញចូលទៅអាមេរិកកាន់តែច្រើនថែមទៀត ។

រសៀលថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ លោក Benjamin Wohlaues អនុប្រធានផ្នែកបេសកកម្ម នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះ សីហនុ ក្នុងគោលបំណងឈ្វេងយល់ពីការអភិវឌ្ឍខេត្តព្រះសីហនុ ក៏ដូចជាការសិក្សា អំពីសក្តានុពលវិនិយោគ និងផ្ដល់ឱកាសសម្រាប់ក្រុមហ៊ុនវិនិយោគសហរដ្ឋអាមេរិក បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះ សីហនុ ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា ក្នុងឆ្នាំ ២០២០ រដ្ឋបាលខេត្តបានជួបមន្ត្រីទូតសហរដ្ឋអាមេរិក ៤លើក ទី១ ថ្ងៃ១៤ ខែមករា ជួបឯកអគ្គរដ្ឋទូតអាមេរិក ថ្ងៃ ១១កក្កដា ជួបទីប្រឹក្សាស្ថាន ទូត ថ្ងៃ ៦វិច្ឆិកា ជួបអនុប្រធានស្ថានទូត និងថ្ងៃ៣០ វិច្ឆិកា ជួបអនុប្រធានផ្នែកបេសកកម្ម នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ។ ខេត្តព្រះសីហនុមានប្រវត្តិទំនាក់ទំនងជាមួយសហរដ្ឋ អាមេរិកជាយូមកហើយ ពិសេសបានកសាងផ្លូវជាតិលេខ៤ ខេត្តមានសក្តានុពលតំបន់ឆ្នេរ កំពង់ផែសមុទ្រទឹកជ្រៅ ។ កន្លងមកមានការធ្វើសមយុទ្ធយោធារួមគ្នា រវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ និងមាននាវាចូលចតជាបន្តបន្ទាប់ ដោយសារតែជំងឺកូវីដ-១៩ ការចូលចតនាវាត្រូវបានកាត់បន្ថយនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាមអនុញ្ញាតឱ្យនាវាទេសចរណ៍ WESTERDAM ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានភ្ញៀវទេសចរជនជាតិអាមេរិក និងភ្ញផវទេសចរសញ្ជាតិផ្សេងទៀតជាង ៤០ប្រទេស យើងក៍បានធ្វើការងារជាច្រើនជាមួយមន្ត្រីស្ថានទូតសហរដ្ឋ អាមេរិក ។

លោកបានបន្តថា ខេត្តព្រះសីហនុ មានហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ ឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ កោះ ៣២ កំពង់ផែអន្តរជាតិទឹកជ្រៅសម្រាប់ការដឹកជញ្ជូនទំនិញនាំចេញ-ចូល ជាង ៧០ភាគ រយទូទាំងប្រទេស ។ បច្ចុប្បន្នដោយមានការគាំទ្រពីរដ្ឋាភិ បាលជប៉ុន កំពុងកសាង និងអភិវឌ្ឍន៍កំពង់ផែឆ្នាំ២០២០ ដល់ ២០២៥ ជំហានទី១ អាចឱ្យនាវាជំរៅទឹក ៩.៥០ ម៉ែត្រចូលចត ជំហានទី២ អាចឱ្យនាវាជំរៅទឹក ១៣ម៉ែត្រ និងបន្តទៅជំហានទី៣ និងទី៤ ពីឆ្នាំ២០២៥ កសាងកំពង់ផែទឹកជ្រៅអាចឱ្យនាវាមានជំរៅទឹកជ្រៅចូលចត ដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូនតាមផ្លូវសមុទ្រ និងមានព្រលានយន្តហោះអន្តរជាតិមានផ្លូវរត់ ៣,២០០ម៉ែត្រ ដែលអាចឱ្យយន្តហោះប្រភេទធំ ចុះចតបាន និងបន្តពង្រីកបន្ទប់រង់ចាំ ។ រាជរដ្ឋាភិបាលបានកសាងផ្លូវល្បឿនលឿនពីភ្នំពេញ មកកាន់ខេត្តព្រះ សីហនុ ដែលបើកកាដ្ឋានសាង សង់កាលពីពាក់កណ្តាលឆ្នាំ២០១៩ និងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២២ខាងមុខ ជួយកាត់បន្ថយការកកស្ទះ និងពេលវេលា ខេត្តមានផ្លូវដែក មិនទាន់មានក្រុមហ៊ុន ឬអ្នកវិនិយោគលើផ្លូវដែក ។ ហើយអ្វីដែលខេត្តចង់បានទី១.វិស័យសុខាភិបាលទប់ ស្កាត់ និងជំងឺកូវីដ-១៩ វាបង្កហានីភ័យដល់អាយុជីវិតមនុស្សនៅលើពិភពលោក ក៍ដូចជាប៉ះពាល់ដល់សេដ្ឋកិច្ចផងដែរ មកដល់ពេលនេះមិន ទាន់មានប្រទេសណាមួយដោះស្រាយបញ្ហាកូវីដបានទេ ប្រជាពលរដ្ឋរងការភ័យខ្លាចដូចគ្នា កិច្ចការចាំបាច់ជួយគ្នាទប់ស្កាត់ និងជំងឺរាតត្បាត ។ ២.ទាក់ទងនឹងការប្រែប្រួលអាកាសធាតុមិនអាចមើល ស្រាល ត្រូវរួមគ្នាដោះស្រាយ ។ ៣.កិច្ចសហការសន្តិភាព និងស្ថេរភាព សុខសន្តិភាពនិងការរស់នៅរបស់ប្រជាពល រដ្ឋយើង ។ ៤.រួមគ្នាអភិវឌ្ឍសង្គមជាតិមានការរីកចម្រើន ។

លោកគួច ចំរើន សង្ឃឹម ថា តាមរយៈមន្ត្រីស្ថានទូតសហរដ្ឋអាមេរិក និងកៀរគរអ្នកវិនិយោគ និងធុរកិច្ចជន ជាតិអាមេរិកមកកាន់ខេត្តព្រះ សីហនុ ដើម្បីធ្វើការនាំទំនិញចូលទៅអាមេរិកកាន់តែច្រើនថែមទៀត ព្រោះខេត្តព្រះ សីហនុ មានសក្តានុពលឆ្នេរ កោះ ភ្នំ ជាឱកាសល្អសម្រាប់អ្នកវិនិយោគលើវិស័យទេស ចរណ៍ និងវាយភណ្ឌ ។ ទន្ទឹមនេះយើងចង់ធ្វើឧស្សាហកម្មបច្ចេកវិទ្យា ក៍ប៉ុន្តែគ្នានដៃគូរមកវិនិយោគ រាជរដ្ឋាភិបាលបានលើកទឹកចិត្តដល់អ្នកវិនិយោគ និងចង់ជំរុញញខេត្តព្រះ សីហនុ ជាផ្សារហិរញ្ញវត្ថុ ។ ឯកឧត្តម គួច ចំរើន បញ្ជាក់ថា រាជរដ្ឋាភិបាលបានផ្តល់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្ររងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ក្នុងនោះខេត្តព្រះសីហនុ មានប្រជាពលរដ្ឋចំនួន ៨,០០០គ្រួសារផងដែរ ៕

 

អត្ថបទដែលជាប់ទាក់ទង