ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្តកណ្តាល នឹងបើកការប្រកួត “កីឡាដើម្បីទាំងអស់គ្នា” សម្រាប់ឆ្នាំ២០២០

128

ភ្នំពេញ ៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលបានប្រកាសបើកការប្រកួត “កីឡាដើម្បីទាំងអស់គ្នា” ខេត្តកណ្តាល ប្រចាំឆ្នាំ២០២០ រយៈពេល៧ថ្ងៃ ដែលចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០២០ នៅតាមទីលាននានារបស់ខេត្ត ។

លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា បាននិយាយថា ការប្រកួតកីឡា“កីឡាដើម្បីទាំងអស់គ្នា” ខេត្តកណ្តាល ប្រចាំឆ្នាំ២០២០ហើយ ក៏ជាការប្រកួតមួយដើម្បីផ្សព្វផ្សាយវិស័យកីឡាខេត្តកណ្តាល និងបើកចំហរដល់មហាជន កីឡាករ-កីឡាការិនីគ្រប់វ័យ ។ ព្រឹត្តិការណ៍នេះរួម៥កីឡាប្រភេទកីឡា គឺបាល់ទាត់ បាល់ទះ បាល់បោះ កូរ៉ាតេ-ដូ និងប៉េតង់។ លោកឲ្យដឹងបែបនេះនៅក្នុងការប្រជុំមួយ
កាលពីចុងសប្ដាហ៍កន្លងមក ។

ការប្រកួតនេះបាល់ទាត់មាន២៨ក្រុម(បាល់ទាត់បុរស បាល់ទាត់នារី បាល់ទាត់វ័យចាស់ បាល់កុមារា-កុមារី) បាល់ទះបុរស មាន១៦ក្រុម បាល់បោះមាន១៨ក្រុម កូរ៉ាតេ-ដូ និងប៉េតង់មាន៩ក្រុម ចំពោះប្រភេទកីឡាកូរ៉ាតេ-ដូនឹងធ្វើការប្រកួតនៅស្រុកខ្សាច់កណ្តាល៕

អត្ថបទដែលជាប់ទាក់ទង