ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្កើតចលនាសង្គម Saemaul Undong នៅកូរ៉េក្នុងបំណងលើកកម្ពស់ជីវភាពអ្នកភូមិ តាមលំនាំ “ភូមិមួយ, ផលិតផលមួយ”នៅកម្ពុជា

80

កូរ៉េ៖ ចលនាសង្គម Saemaul Undong គឺជាចលនាអភិវឌ្ឍន៏សហគមន៏ដោយរៀបចំភូមិ ឬសហគមន៏មួយនៅកូរ៉េបង្កើតឡើងក្នុងបំណងលើកកម្ពស់ជីវភាពអ្នកភូមិ ដោយផ្អែកទៅលើស្មារតីមនសិការចង់មានចង់បាន, ខ្លួនទីពឹងខ្លួន និងមានកិច្ចសហការល្អជាមួយអ្នកជិតខាង ក៏ដូចជាជាមួយអ្នកភូមិក្បែរខាងផ្សេងទៀត។ បើនៅខ្មែរយើងគឺការអភិវឌ្ឍន៏សហគមន៏នៅជនបទតាមលំនាំភូមិមួយ, ផលិតផលមួយ

   ស្ថានទូតកម្ពុជានៅកូរ៉េបាននិងកំពុងតែសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅនូវគម្រូចលនាដ៏ល្បីនិងមានប្រសិទ្ធិភាពនេះ ដែលបានធ្វើឲ្យប្រជាជនកូរ៉េហែលឆ្លងផុតពីភាពក្រីក្រក្រោយសង្គ្រាម ជាមួយមជ្ឍមណ្ឌល Saemaul Undong សហការជាមួយក្រសួងអភិវឌ្ឍន៏កម្ពុជាទាំង software និង hardware ធ្វើចលនាឲ្យប្រជាជនយើងនៅមូលដ្ឋានរួមគ្នាអភិវឌ្ឍន៏ភូមិកររបស់យើងដោយខ្លួនឯងដោយចាត់ទុករាល់ការអភិវឌ្ឍន៏ក្នុងភូមិយើងជាកម្មសិទ្ធិរបស់យើង។

ស្ថានទូតសូមទទួលស្វាគមន៍នូវរាល់ការចូលរួមផ្ដល់នូវធាតុផ្សំទាំងឡាយណា ពាក់ព័ន្ធនឹងចលនាសង្គមមួយនេះសំដៅចងក្រងនូវគោលនយោបាយអភិវឌ្ឍន៍ជនបទមួយដែលឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែងនៅប្រទេសយើង ពីគ្រប់ពលរដ្ឋខ្មែរយើងនៅកូរ៉េនេះ ដូចជានិស្សិតយើងខ្លះកំពុងសិក្សាផ្នែកអភិវឌ្ឍន៍ជនបទនៅកូរ៉េ៕

 

អត្ថបទដែលជាប់ទាក់ទង