ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរសាលាខណ្ឌ ចំការមននិងខណ្ឌបឹងកេងកងប្រើប្រាស់ម៉ាស,លាងដៃជាមួយជែលឬទឹកអាកុលជាប់ជាប្រចាំ

94

ភ្នំពេញ៖ អនុវត្តន៍ខ្ជាប់ខ្ជួនតាមការណែនាំជាប្រចាំរបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ព្រមទាំងការណែនាំពីសំណាក់លោកអភិបាលរាជធានីភ្នំពេញក្នុងការបង្ការទប់ស្កាត់នៃការឆ្លងរាលដាលនូវជម្ងឺកូវីដ១៩.ក្នុងនោះគឺសាលាខណ្ឌចំនួន២ពោលគឺសាលាខណ្ឌបឹងកេងកង និង សាលាខណ្ឌចំការមនដោយបានប្រើប្រាស់ពាក់ម៉ាសការពារនិងលាងដៃដោយជែលឬទឹកអាកុលជាប្រចាំមួយរយភាគរយទាំងអស់គ្នាជារៀងរាល់ម៉ោងបម្រើការងារជារៀងរាលថ្ងៃ ខែចាប់តាំងពីថ្នាក់ដឹងនាំខណ្ឌរហូតដល់មន្រ្តីបម្រើការងារគ្រប់រូបទាំងអស់គ្នានៅក្រោមដំបូលសាលាទាំង២ខាងលើ។នេះបើយោងតាមការបញ្ជាក់ពីសំណាក់លោកអភិបាលខណ្ឌទាំង២រូបគឺលោកថេង សុថុល អភិបាលខណ្ឌចំការមន និង លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញប្រាប់កាលពីព្រឹកថ្ងៃទី០១ខែធ្នូឆ្នាំ២០២០នេះ។

  តួរយ៉ាងកាលពីព្រឹកថ្ងៃទី០១ខែធ្នូឆ្នាំ២០២០នេះឆ្លងតាមការចុះពិនិត្យមើលជាក់ស្ដែងគឺនៅសាលាខណ្ឌទាំង២នោះគឺសាលាខណ្ឌបឹងកេងកង និង សាលាខណ្ឌចំការមនគឺចាប់តាំងពីថ្នាក់ដឹងនាំខណ្ឌរហូតដល់មន្រ្តីរាជការបម្រើការងារនៅតាមសាលាខណ្ឌទាំង២ខាងលើនៅតាមតុ កៅអីនិមួយៗក្នុងបន្ទប់ឬតាមបណ្ដាផ្នែកក្នុងការិយាល័យនិមួយៗគឺពួកគាត់បានអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលដោយពាក់ម៉ាស់ការពារ,ពាក់ស្រោមដៃ.លាងដៃដោយទឹកអាកុលឬជែលជាប្រចាំហើយក្នុងនោះអាជ្ញាធរខណ្ឌទាំង២ខាងលើបានបន្តដឹកនាំមន្ត្រីរបស់ខ្លួនចុះត្រួតពិនិត្យនិងធ្វើការផ្សព្វផ្សាយ បាញ់ទឹកអាកុលលាងដៃ ចែកម៉ាសជូនដល់បងប្អូនប្រជាជនទូទៅដែលរស់នៅក្នុងមូលដ្ឋានខ្លួនគ្រប់គ្រងនិងបងប្អូនអាជីវករតាមផ្សារ,អតិថិជនតាមផ្សារពេលពួកគាត់ត្រូវចេញ . ចូលមកកាន់ទីផ្សាររកទិញទំនិញឬអីវ៉ាន់តាមតម្រូវការពួកគាត់ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងកូវីដ–១៩ ។ដូចនេះយើងត្រូវចូលរួមប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល។

   ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌទាំង២រូបខាងលើបានមានមតិលើកឡើងស្រដៀងៗគ្នាថាជារៀងរាល់ថ្ងៃនាម៉ោងបម្រើការងារក្នុងនាមអាជ្ញាធរខណ្ឌដោយបានដាក់ទឹកអាកុលឬជែលព្រមទាំងចែកម៉ាសនៅតាមច្រកចេញចូលសាលាខណ្ឌនិងវាស់កំដៅនៅតាមច្រកចេញចូលនៃសាលាខណ្ឌផងដែរ។ចំណែកការធ្វើអនាម័យបរិស្ថាននិងការរៀបចំសណ្តាប់ធ្នាប់ក៏បានធ្វើឡើងជាប្រចាំរៀងរាល់ថ្ងៃតាមដងផ្លូវឬដងវិថីនានាក្នុងមូលដ្ឋានដែលធ្វើអោយមូលដ្ឋានខណ្ឌទាំង២នេះគឺខណ្ឌចំការមន និង ខណ្ឌបឹងកេងកងមានអនាម័យបរិស្ថានល្អប្រសើរនិងមានរបៀបរៀបរយសណ្តាប់ធ្នាប់ល្អហើយចំពោះការងារនេះដោយយើងមិនអាចមើលរំលងឡើយ៕

 

អត្ថបទដែលជាប់ទាក់ទង