ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិត​ឡឺ​កឺ ៖ ជា​មនុស្ស​សូមកុំ​ជឿ​តាម​ការសន្យា​

133

ធ្វើជា​មនុស្ស​ត្រូវតែមាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ហើយ​បើ​អាច​គេច​បានគេច​ចេញទៅ កុំទៅ​ជឿ​តាម​ការសន្យា​របស់​អ្នកដទៃ​ឲ្យ​សោះ ទោះបី​អ្នកនោះ​ជា​មិត្ត​ចិត្ត​មួយ​ប្រមាត់​មួយ​ជាមួយគ្នា​ក៏ដោយ ។​

​មនុស្ស​យើង​មួយចំនួន​ចូលចិត្ត​តែ​ឆ្លងស្ទឹង​ហើយ​រុះ​ស្ពាន​ចោល ដោយ​មិន​ទុក​ឲ្យ​អ្នក​ក្រោយ​ឆ្លង​នោះទេ ។ ចង់​អាណា​ងាប់​ក៏​ងាប់​ទៅ​ឲ្យ​តែ​អញ​រស់​។ ដោយសារតែ​អញ្ចឹង​ហើយ​ទើប​ព្រះពុទ្ធ​ទ្រង់មាន​ដីកា​រថា ត្រូវតែ​ជឿ​លើ​ឪពុកម្ដាយ​យើង​ឲ្យ​បាន​ធ្ងន់​ជាង​ជឿ​លើ​មិត្ត​ភ័ក្តិ ព្រោះ​​ឪពុកម្ដាយ​ដាច់ខាត​មិន​បោះបង់ចោល​កូន​នោះទេ ។ ដូច​ពាក្យចាស់​លោក​ថា ខ្លា​ទោះបីជា​កាច​យ៉ាងណា​ក៏​វា​មិន​ស៊ី​កូន​ឯង​ដែរ ។​

​គែ​គួរតែ​លើកយក​ឧទាហរណ៍ កាលពី​បោះឆ្នោត​អាណត្តិ​ទី​១​ឆ្នាំ​១៩៩៣ ដែល​កាលនោះ​ទាំង​បក្ស​មកពី​ព្រៃ​ទាំង​បក្ស​មកពី​បរទេស​​បោក​ខ្មែរ​ក្នុងស្រុក ទាល់តែ​អ្នកខ្លះ​អស់​ដីស្រែ ដីចំការ​ខ្លះ​លះបង់​ទាំង​ការងារ ដើម្បី​រង់ចាំ​ការងារ​ថ្មី​ក្រោយ​ការបោះឆ្នោត​ដែល​គេ​គិតថា​ល្អ​ជាង ព្រមទាំង​មានអំណាច​ទៀតផង ។​

​មានអី​បន្ទាប់ពី​ការបោះឆ្នោត គេ​មាន​យក​ឯង​ទៅ​ធ្វើការ​ឯណា គេ​យកតែ​គ្នា​គេ​អាឯង​ឯណេះ​ត្រី​រ៉ស់ ក៏​រួច​ទន្សាយ​ក៏​រួច ដោយសារតែ​​រង់ចាំ​ការងារ​ថ្មី​ទម្លាក់​ការងារ​ចាស់​ចោល ។ ខ្លះ​បោកប្រាស់​ដល់​ទៅ​សាច់ញាតិ​ខ្លួនឯង មិត្ត​ភ័ក្តិ​ខ្លួនឯង​ក៏មានដែរ​។ អា​ក្រុម​អ្នក​សន្យា​នោះ​សូម្បី​​តែ​គ្នាឯង​ក៏​ឈ្លោះ​គ្នា ដោយសា​តែ​ចែក​អំណាច​គ្នា មិនបាន​ស្មើហើយ​ទីបំផុត គេ​លើក​កាំបិត​លើក​ពូថៅ​ល​គំរាម​គ្នា​ដូច​រឿង​គុន​និយម​ចិន ។​

​អញ្ចឹង​ហើយ​បាន​ជាមាន​សុភាសិត​មួយ​ឃ្លា​ពោលថា មិត្ត​ភ័ក្តិ​នៅពេលដែល​គេ​មានបុណ្យ មាន​សក្តិ​ហើយ​នោះ​យើង​ត្រូវ​គិតថា​មិត្ត​​ភ័ក្តិ​នោះ​បាត់បង់​ពី​យើង​ទៅហើយ​សូមកុំ​នឹកនា​គេ​ធ្វើ​អី ។ សណ្ដាន​ជា​មនុស្ស​រាប់អាន​គ្នា តែ​ពេល​ក្រ​ដូចគ្នា​នោះទេ ហេតុនេះ​យើង​ត្រូវ​ដឹងថា​​នរណា​ជា​ម្ដាយ ឪពុក​យើង​ដែល​ជួយ​យើង​នៅ​ថ្ងៃទី​៧​មករា​១៩៧៩ ហេតុនេះ​ត្រូវ​ជឿ​លើ​ម្ដាយ ឪពុក​យើង​កុំ​ជឿ​លើ​ការសន្យា​របស់​មនុស្ស​​ដែល​ចាំតែ​កេង​យក​ផល​ពី​យើង​នោះ ៕​

អត្ថបទដែលជាប់ទាក់ទង