ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងបរទេស​ជប៉ុន សរសើរ​ឥស្សរជន​ឆ្នើម​កម្ពុជា​២​រូប ដែលមាន​ស្នាដៃ​ស្នាម​លើ​វិស័យ​អន្តរជាតិ

93

 

​ភ្នំពេញ​៖ ក្រសួងការបរទេស​ជ​ប៉ុន បានចេញ​លិខិត​ស​សើរ​ដល់​ជូន​ចំពោះ​បុគ្គល ឬ​ក្រុម ដែលមាន​ស្នាដៃ​ឆ្នើម​លើ​វិស័យ​អន្តរជាតិ ក្នុងនោះ​មាន​ឥស្សរជន​កម្ពុជា​ចំនួន ២​រូប​ផងដែរ ដែលមាន​ស្នាដៃ​លើ​វិស័យ​អន្តរជាតិ ដែល​បាន​ជួយ​ជំរុញ​ចំណងមិត្តភាព​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា​។​

​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្ថានទូត​ជប៉ុន​នៅ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២០​នេះ បានឱ្យដឹងថា «<<​លិខិត​សរសើរ​របស់​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​>> ថ្ងៃទី​០១ ខែធ្នូ ក្រសួងការបរទេស​ជ​ប៉ុន បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីអំពី​លិខិត​សរសើរ របស់​រដ្ឋមន្ត្រីការបរទេស​ជប៉ុន សម្រាប់​ឆ្នាំនេះ ជូន​ចំពោះ​បុគ្គល ឬ​ក្រុម ដែលមាន​ស្នាដៃ​ឆ្នើម​លើ​វិស័យ​អន្តរជាតិ ដើម្បី​ជាការ​ទទួលស្គាល់​នូវ​ការរួមចំណែក​របស់​ពួកគាត់ លើ​ការជំរុញ​ចំណង មិត្តភាព​រវាង​ប្រទេស​ជប៉ុន និង​បណ្តា​ប្រទេស​នានា​»​។​

Embassy of Japan in Cambodia ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា បានលើកឡើង​បន្ថែមទៀតថា បុគ្គល​ឆ្នើម​ដែល​បានទទួល​លិខិត​សរសើរ សម្រាប់​សកម្មភាព​នានា ទាក់ទង​នឹង​ប្រទេស​កម្ពុជា មាន​ដូចខាងក្រោម​៖ • ឯកឧត្តម​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចូលរួមចំណែក​ក្នុងការ​ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ជប៉ុន​និង​កម្ពុជា​។ • លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហួត សុធី ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ចូលរួមចំណែក​គាំទ្រ​ជនជាតិ​ជប៉ុន ដែល​ត្រូវការ​ជំនួយ​នៅ​ប្រទេស​កម្ពុជា
​ពិធី​ប្រគល់​លិខិត​សរសើរ នឹងត្រូវ​រៀបចំ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​៕​

អត្ថបទដែលជាប់ទាក់ទង