ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ាស និង​បរិក្ខារ​ពេទ្យ​មួយចំនួនទៀត​អំណោយ​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវបាន​ដឹក​តាម​យន្តហោះ​ពិសេស​យកទៅ​ប្រគល់ជូន​រដ្ឋាភិបាល និង​ប្រជាជន ទី​ម័​រ​ឡេ​ស្ត នៅ​ព្រឹក​នេះ​

1,008

 

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២០ លោក អ៊ុច បូរិទ្ធ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​នាំយក ម៉ាស និង​សម្ភារ​បរិក្ខារ​ពេទ្យ អំណោយ​រាជ រដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល និង​ប្រជាជន​ទី​ម័​រលេ​ស្ត​ជា​មិត្ត ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​

​សូម​រំលឹកថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០​បាន​បញ្ជាក់ថា​ក្នុងចំណោម ម៉ាស់ ១​លាន​៥​ម៉ឺន​នោះ មាន​ម៉ាស់​ធម្មតា​ចំនួន​១​លាន និង​ម៉ាស់​ក្រណាត់​ចំនួន​៥​ម៉ឺន រួមទាំង​សម្ភារៈ​បរិក្ខា​មួយចំនួនទៀត ។

​ចំពោះ​សម្ភារៈ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា ផ្ដល់ជូន​ប្រទេស​ទី​ម័​រ​ឡេ​ស្ត​រួមមាន ម៉ាស់​ចំនួន ១​លាន ម៉ាស់​ក្រណាត់ ៥​ម៉ឺន ម៉ាស់ N95 ចំនួន ១​ម៉ឺន វែ​នតា​សុវត្ថិភាព​ចំនួន ១​ម៉ឺន សំលៀកបំពាក់​សុវត្ថិភាព សម្រាប់​មន្ត្រី​សុខាភិបាល​ចំនួន ១​ម៉ឺន​ឈុត ម៉ាស៊ីន​វាស់​កំដៅ​ចំនួន​២៥០ របាំងមុខ​ចំនួន ១​ម៉ឺន ឧបករណ៍​ជំនួយការ​ដកដង្ហើម​សម្រាប់​ប្រ​យោ​ធន​កម្ម​ចំនួន​១០ ទូរទស្សន៍​តាមដាន​សុខភាព​អ្នកជំងឺ និង​សម្ភារ​បន្ទាប់បន្សំ​ម៉ូ​ឌែ​ល Vista 120 ចំនួន​១០ ម្សៅ​ថ្នាំ​បាញ់សម្លាប់​មេរោគ ២៥​គីឡូក្រាម​ក្នុង​១​ធុង (​ក្ល​រ៉ា​មីន​ប្រភេទ​B) ២៥០​កេស ស្បែកជើង​ក៏​វែង​សុវត្ថិភាព ៥០០​គូ និង​សាប៊ូ​លាងដៃ ១​ម៉ឺន​ដុំ​។  អំណោយ មនុស្សធម៌​ដែល បាន​ផ្តល់ជូន​នៅក្នុង​ឱកាស នេះ ជា​សា​ក្ខី​ភាព​បញ្ជាក់​ឱ្យឃើញ​ពី​មនោសញ្ចេតនា​ជិតស្និទ និង​សាមគ្គីភាព​របស់​ប្រជាជន​កម្ពុជា ជាមួយ​ប្រជាជន​ទី​ម័​រលេ​ស្ត នៅក្នុង​គ្រា​ដ៏​លំបាក​នៃ​វិបត្តិ​សុខភាព​ពិភពលោក​ដែល​ពុំ​ធ្លាប់មាន​ពីមុនមក​។  នាពេល​កន្លងទៅ​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​កម្ពុជា បានផ្តល់​ម៉ាស់​ចំនួន​ជាង ២​លាន និង​សម្ភារ​ពេទ្យ​មួយចំនួន​ដល់​ប្រទេស​ឡាវ និង​ផ្តល់​ម៉ាស់​ចំនួន​ជាង ២​លាន និង​សម្ភារ​ពេទ្យ​មួយចំនួនទៀត ដល់​ប្រទេស​មី​យ៉ាន់​ម៉ា ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ប្រទេស​ទាំងនោះ​៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង