ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌប្ញស្សីកែវជួស ជុលលុបជង្ហុក សំបុកមាន់កំណាត់ផ្លួវមួយខ្សែជួយសម្រួលការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋក្នុងសង្កាត់ទួលសង្កែទី១

65

ភ្នំពេញ៖ផ្លូវដែលខូចកាលពីរដូវវស្សាកន្លងមកនោះក្រោយរដូវភ្លៀងបានបញ្ចប់ទៅដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបញ្ចៀសបញ្ហាគ្រោះថ្នាក់ជាយថាហេតុ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០  ជា ពិសី  អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំបញ្ជា កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ចុះជួសជុលបណ្ដោះអាសន្ន ជង្ហុកសំបុកមាន់ មួយកន្លែង នៅលើផ្លូវបេតុងមួយ កែងនឹងផ្លូវលេខ105 ក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ ។

        មន្រ្តីរដ្ឋបាលខណ្ឌប្ញស្សីបានឱ្យដឹងថា៖ការងារជួសជុលផ្លូវដោយលុបជង្ហុកនិងសំបុកមាន់របស់អាជ្ញាធរខណ្ឌប្ញស្សីកែវនាពេលនេះជាការជួសជុលបណ្ដោះអាសន្តសិនដើម្បីសម្រួលដល់ការធ្វើចរាចរណ៌ផងនិងការពារកុំឱជង្ហុកនិងសំបុកមាន់នេះវារីកធំឡើងផងហើយរង់ចាំជួសជុលផ្លូវខូចឡើងវិញនៅរដូវប្រសំងខាងមុខ៕

 

អត្ថបទដែលជាប់ទាក់ទង