ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរ​ខណ្ឌ​បឹង​កេងកង ចែក​ម៉ាស​ជូន​ប្រជាជន ពេលធ្វើ​ដំណើរ​ឆ្លងកាត់ មុខ​សាលាខណ្ឌ​

72

 

​ភ្នំពេញ​៖ អាជ្ញាធរ​ខណ្ឌ​បឹង​កេងកង បាន​បន្ត​ចែក​ម៉ាស​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ដល់​រដ្ឋបាល​សង្កាត់​ទាំង ០៧ និង​គណៈកម្មការ​គ្រប់គ្រង​ផ្សារ​ទាំង​០២​នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២០ ។​

​បន្ទាប់ពី​ធ្វើ​ពិធី​ចែក​ម៉ាស នៅ​សាលាខណ្ឌ​រួច ក្នុងនោះ​រដ្ឋបាល​ខណ្ឌ​បឹង​កេងកង ដឹកនាំ​ដោយ លោក គឹម ឈុន​អ៊ូ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ និង​លោក ធឹ​ម សំអាន អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​បឹង​កេងកង បាន​បន្ត​ចលនា​យុទ្ធនា​ការចុះ​ចែក​ម៉ាស ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្តល់ជូន​សង្កាត់​ទាំង​០៧ ផ្សារ​ទាំង​០២ ក្នុងនោះ​មួយ​សង្កាត់​ទទួលបាន ១​ពាន់​ម៉ាស និង​ផ្សារ​មួយ​ទទួលបាន​១​ពាន់​ម៉ាស​ដូចគ្នា​។ ក្រោយពី​បានទទួល​ម៉ាស ក្រុមការងារ​ក៏បាន​បន្ត​ចែក​ម៉ាស ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ ដោយ​ឆ្លង​កាត់មុខ​សាលាខណ្ឌ​បឹង​កេងកង លើ​បណ្តោយ​មហាវិថី​ម៉ៅ​សេទុង និង​ផ្លូវ​១៦៣​។​

​ក្នុងនោះដែរ រដ្ឋបាល​ខណ្ឌ​បឹង​កេងកង ក៏​សូម​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​គោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ជៀស​ឆ្ងាយ​ពី​មេរោគ​កូ​វីដ​-១៩​ទាំងអស់គ្នា​៕​

អត្ថបទដែលជាប់ទាក់ទង