ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខ កីឡាទាញព្រ័ត្រប្រើ យុទ្ធសាស្រ្តពង្រីកបរិមាណ និងគុណភាព ដើម្បីស្វាគមន៍ SEA Games ឆ្នាំ២០២៣

42

ភ្នំពេញ៖ប្រមុខសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាលោកមាស សារិនបានបញ្ជាក់ថា ដើម្បីឲ្យកីឡាទាញព្រ័ត្រ នៅព្រះរាជាណាចក្រ
កម្ពុជាកាន់តែមានការរីកចម្រើន ទាំងបរិមាណនិងគុណភាពសម្រាប់ចូលរួមក្នុងព្រឹត្តិការណ៍កីឡាSEAGamesឆ្នាំ២០២៣ ទទួលបានលទ្ធផលល្អនោះ លោកមានបានដាក់ចេញនូវផែនការ មួយចំនួន។

ការបណ្តុះបណ្តាលកីឡាករ កីឡាការិនីថ្នាល បង្កើនបរិមាណកីឡាករ-កីឡាការិនី ក្លិប សមាគមកីឡា ទាញព្រ័ត្រឲ្យបានទូលំទូលាយយកចិត្តទុកដាក់រៀបចំ និងជំរុញនៅតាមបណ្តាសមាគម-ក្លិប ដើម្បីលើកកម្ពស់សមត្ថភាព ពង្រឹងសមត្ថភាពអាជ្ញាកណ្តាល ចៅក្រមឲ្យកាន់តែល្អប្រសើរ ទាំងបរិមាណនិងគុណភាព ព្រមទំងជំរុញឲ្យមានការរៀបចំការប្រកួតឲ្យបាន
ច្រើនការហ្វឹកហាត់ជាប្រចាំនៅតាមបណ្តាក្លិប សមាគម។ ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុងសហព័ន្ធ ក្លិប សមាគមទូទាំងប្រទេស ប្រឹងប្រែងស្វែងរកដៃគូអភិវឌ្ឍបន្ថែមទៀត ដើម្បីបង្កើនព្រឹត្តិការណ៍ ប្រកួតឲ្យបានច្រើនក្នុងមួយឆ្នាំ តាមដែលអាចធ្វើបាន។
លោកបន្ថែមទៀតថា សមាគមកីឡាទាញព្រ័ត្រ នៃក្រសួងរាជធានីខេត្តទាំងអស់ ត្រូវបញ្ជូនប្រតិភូកីឡារបស់ខ្លួនចូលរួមក្នុងការប្រ
កួតប្រកបដោយស្មារតីមិត្តភាព សាមគ្គីភាពការយោគយល់គ្នា ហើយគោរពបានត្រឹមត្រូវ តាមបទបញ្ជាបច្ចេកទេស នៃការប្រកួតឈរលើស្មារតី ទទួលខុសត្រូវខ្ពស់ ពោល គឺ ឈរលើស្មារតី កីឡាដើម្បីសុខភាព សន្តិភាព មិត្តភាព សាមគ្គីភាព បង្កើន គុណផលបច្ចេកទេស៕

អត្ថបទដែលជាប់ទាក់ទង