ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លទ្ធផលនៃការនាំចេញ ផលិតផលកសិកម្ម (ក្រៅពីអង្ករ) ក្នុងរយៈពេល១១ខែ ឆ្នាំ២០២០

101

 

ភ្នំពេញ៖ នៅក្នុងរយៈពេល១១ខែដើម ឆ្នាំ២០២០នេះ លទ្ធផលនៃការនាំចេញផលិតផលកសិកម្ម ទៅក្រៅប្រទេស ដែល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួល បានពីអគ្គនាយកដ្ឋានកសិកម្ម ដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ អគ្គនាយកដ្ឋានកៅស៊ូ និងមន្ទីរកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា៖ បរិមាណនាំចេញផលិតផលកសិកម្ម ក្រៅពីអង្ករ ក្នុងរយៈពេល១១ខែដើមឆ្នាំ ២០២០នេះមានចំនួន ៥០៥៧១៨១,៥៤ តោន ក្នុងនោះមានផលិតផលកសិកម្មមួយចំនួនមាន កំណើនល្អប្រសើរ ដូចជា ។ ១) ដំឡូងមីក្រៀមចំនួន ១ ៣១២ ៩១៣,៣០ តោន មានកំណើន ៨,២៦ % ធៀបទៅនឹងឆ្នាំ២០១៩ ។ ២) ល្ងចំនួន ៥ ៧៩៩,៣៩ តោន មានកំណើន ៣៩,៨១% ធៀបទៅនឹងឆ្នាំ២០១៩ ។ ៣) ផ្លែចេកស្រស់ចំនួន ៣០០ ១៧៣,៩៨ តោន មានកំណើន ១១៦,៩៧% ធៀបទៅនឹង២០១៩ ។ ៤) គ្រាប់ស្វាយចន្ទីចំនួន ២១៤ ៧២១,២១ តោន មានកំណើន ២៦,៥៨% ធៀបទៅនឹងឆ្នាំ២០១៩ ។ ៥) គ្រាប់ពោតចំនួន ១៩៤ ៥០០,២៨ តោន មានកំណើន ៦៣,៨៥% ធៀបទៅនឹងឆ្នាំ២០១៩ ។ ៦) ផ្លែស្វាយស្រស់ចំនួន ៩០ ៨០១,៧៦ តោន មានកំណើន ៨៣,៥០% ធៀបទៅនឹងឆ្នាំ២០១៩។ ៧) ដំណាប់ស្វាយ ៥ ៧៥៥,៨៦ តោន មានកំណើន ១៥៩,៦០% ធៀបទៅនឹងឆ្នាំ២០១៩៨) ម្ទេសស្រស់ចំនួន ៦២ ៤៣២,៧៨ តោន មានកំណើន ៣៨,០២% ធៀបទៅនឹងឆ្នាំ២០១៩។ ទី៩ ម្ទេសក្រៀម ១ ៨០០,០០ តោន ស្មើនឹងឆ្នាំ២០១៩ ។ ១០) ម្រេច ៤ ៩៨២,៦៥ តោន មានកំណើន ៣៩,៣៩% ធៀបទៅនឹងឆ្នាំ២០១៩ ។ ១១) ជ័រកៅស៊ូចំនួន ២៩០ ៧០០, ០០ តោន មានកំណើន ១៨,៣០% ធៀបទៅនឹងឆ្នាំ២០១៩ ។ ១២) គ្រាប់ឈូក ៣ ៨១៥,៣៣ តោន មានកំណើន ៤៩៨៧% ធៀបទៅនឹងឆ្នាំ២០១៩ ។
សូមបញ្ជាក់ថា៖ ក្នុងរយៈពេល១១ខែដើម ឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញផលិតផលកសិកម្មចំនួន ៦៧ មុខ ទៅកាន់គោលដៅចំនួន ៤៦ប្រទេស ៕ .សំរិត

អត្ថបទដែលជាប់ទាក់ទង