ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បិទអគារកាណាឌីយ៉ា បន្ទាប់ពីរកឃើញបុគ្គលិកធនាគារចិនម្នាក់ មានផ្ទុកមេរោគកូវីដ១៩

78

 

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានសម្រេចឲ្យបិទអគារកាណាឌីយ៉ា ដែលមានទីតាំងជិតផ្លូវភ្លោះវត្តភ្នំ នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បន្ទាប់ពីរកឃើញបុរសម្នាក់ជនជាតិខ្មែរជាបុគ្គលិកធនាគារចិន មានផ្ទុកមេរោគកូវីដ១៩។ ធនាគារចិននេះមានទីតាំងនៅក្នុងអគារកាណាឌីយ៉ាជាន់ផ្ទាល់ដី។ នេះសម្រេចបិទអគារនេះ ដោយយោងតាមគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ឲ្យដឹងថា កាលពីយប់មិញ ក្រសួងបានរកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ លើបុរសជនជាតិខ្មែរម្នាក់ ជាបុគ្គលិកធនាគារចិន (Bank of China) ដែលការិយាល័យធនាគារចិននេះ មានទីតាំងនៅក្នុងអគារកាណាឌីយ៉ាតែម្តង ដូចេ្នះក្រសួងស្នើសុំបិទអគារបណ្តោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល។ សូមបញ្ជាក់ថា បុរសជាបុគ្គលិកធនាគារចិនខាងលើនេះ មានទីលំនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកស្រី យក់ សម្បត្តិ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យមានការពាក់ម៉ាសជាការចាំបាច់បំផុតនៅពេលធ្វើដំណើរចេញក្រៅ និងឧស្សាហ៍លាងដៃឲ្យបានញឹកញាប់ជាមួយទឹកអាគុល និងសាប៊ូ ព្រោះការពាក់ម៉ាស និងលាងដៃជាវិធីដ៏ល្អសម្រាប់ការការពារដល់ខ្លួនយើង និងអ្នកដទៃពីជំងឺដ៏កាចសាហាវនេះ៕

អត្ថបទដែលជាប់ទាក់ទង