ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិត​បញ្ញវ័ន្ដ ៖ ប្រសិនបើ​មនុស្ស​មាន​មាត់​ពីរ​វិញ​នោះ !

53

​រាល់ដង​គ្រាន់តែ​ជា​ជន​ឡឺ​កឺ និង ចូលចិត្ត​មាន​មាត់​អេចអូច​ប៉ុណ្ណោះ តែ​ថ្ងៃនេះ​ដូចជា​ចង់​ដើរតួ​ជា​បញ្ញវ័ន្ដ​ម្ដង តើ​វា​អស់​ប៉ុន្មាន​លុយ​​បើ​ឡឺ​កឺ និង មាត់​អេចអូច​យូរហើយ​នោះ ។​

​សំណាង​ណាស់​ដែល​ធម្មជាតិ​បង្កើត​មនុស្ស​មក ឲ្យ​មាន​មាត់​តែមួយ ប្រសិន​ជាមាន​មាត់​ពីរ​វិញ​អ្ហេះ មិនដឹង​ជា​ពិភពលោក​នេះ​ទៅជា​​យ៉ាងណា​យ៉ាង​ណី​ទេ ។ ធម្មជាតិ​បង្កើត​មក​ឲ្យ​មនុស្ស​មាន​ត្រៀក​ពីរ ភ្នែក​ពីរ ច្រមុះ​មាន​រន្ធ​ពីរ ដៃ​ពីរ ជើង​ពីរ​តែ​មាត់​មានតែ​មួយ រន្ធ​អាចម៍ រន្ធ​នោម​មាន​តែមួយ ។​

​អា​បី​គ្រឿង​ហ្នឹង​ប្រសិន​ជាមាន​ពីរៗ ដូច​គេ​មិនដឹង​ជា​ពិភពលោក​នេះ​ទៅជា​យ៉ាងណាទេ ។ គ្រាន​តែមាន​ត្រឹម​មួយ​ផង​ខ្លះ​អាចម៍ នោម​ក្បែរ​របង​វត្ត ជួនកាល​ក្បែរ​របង​ស្ថាប័នរដ្ឋ​ទៀតផង ។ នេះ​បាន​ចំ​ជា​គ្មាន​មារយាទ​មែន ។​

​ចុះ​មាត់​វិញ​បើ​មាន​ពីរ​វិញ​អ្ហេះ មិនដឹង​ជា​ទៅ​និយាយ​ផ្ដេសផ្ដាស់​យ៉ាងណាទេ ។ មាត់​មានតែ​មួយ​ហើយ​នៅពេល​ខ្លះទៅ​បោក​គេ​​ជួនកាល​បោក​ដល់​ព្រះសង្ឃ​ទៅទៀត ។ បើ​ពេល​ជិត​បោះឆ្នោត​ម្ដងៗ និយាយ​ពី​មាត់​មនុស្ស​កំហូច​ចេញ​ប្រូ បោកប្រាស់​ប្រជាជន​សុទ្ធតែ​ថាបើ​ខ្លួន​ជាប់ឆ្នោត​វិញ​អ្ហេះ នឹង​ចាប់​មេឃ​មក​ធ្វើជា​កៅអី ចាប់​ពពក​មក​ធ្វើជា​គ្រែ​ហើយ​ប្រជាជន​ទាំង​១៦-១៧​លាន​នាក់​ហ្នឹង សុទ្ធ​តែមាន​ប្រាក់ខែ​ចាយ​ទាំងអស់គ្នា ។​

​ចុ​ម ! ចេះ​ជប់​ឲ្យ​ចេញ​លុយ​ទេ​ដឹង​បានជា​មាត​ហ្នឹង​អួត​ម្ល៉េះ ។ បើ​និយាយ​ពី​ក្នុងសង្គម​ទូទៅ​វិញ​ខ្លះ​បោក​ម៉ែ បោក​ឪ​យកលុយ​ទៅ​​ចាយវាយ​ក្នុង​ផ្លូវ​ទុ​ច្ច​រឹត​ដូចជា​ប្រើប្រាស់​ថ្នាំញៀន​ជាដើម ។ ខ្លះទៅ​បោក​ស្រី​ស៊ី​ហ្ស៊ី​ន​លេង​យ៉ាង​គ្រ​ហ៊ើ​រៗ ដោយ​មិន​គិតពី​បាប​បុណ្យ ។ នេះ​ចេះ​មាត់​មានតែ​មួយ​ចុះបើ​មាន​ពីរ​វិញ​នោះ មិនដឹង​ជា​មាត់​នេះ​ទៅ​សាង​បាបកម្ម​ច្រើន​យ៉ាងណា​ទៅ ?

​អញ្ចឹង​ហើយ​បានជា​ធម្មជាតិ​បង្កើត​មក​ឲ្យ​មាន​ភ្នែក​ពីរ ដើម្បី​ពិនិត្យមើល​ឲ្យ​ច្បាស់​មុននឹង​សម្រេចចិត្ត​ធ្វើ ឬ និយាយ ។ បង្កើត​ឲ្យ​មាន​​ត្រចៀក​២​ដើម្បី​ស្ដាប់​ឲ្យ​បាន​ច្បាស់​មុន​គ្រលាស់​អណ្ដាត​និយាយ ទើប​វា​មិនមាន​ទុក្ខទោស​ដល់​ខ្លួន ។ ដកដង្ហើម​បន្ធូរ​អារម្មណ៍​ឲ្យ​បានល្អ​មុន នឹងធ្វើ​ការសម្រេចចិត្ត​អ្វីមួយ​ដើម្បី​កុំ​ឲ្យ​មាន​កំហុស ៕​

អត្ថបទដែលជាប់ទាក់ទង