ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទីតាំងស្តុក និងចែកចាយអាល់កុលមួយកន្លែងស្ថិតក្នុងសង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា ត្រូវបានសម្រេចឱ្យផ្អាកចរាចរជាបណ្តោះអាសន្ន

73
ភ្នំពេញ៖ នៅថ្ងៃទី០២ ខែឆ្នូ ឆ្នាំ២០២០ ក្រុមការងារចំពោះកិច្ច ក.ប.ប. រាជធានីភ្នំពេញ ដោយមានការសហការពីមន្ត្រីនៃនាយកដ្ឋានមន្ទីរពិសោធន៍ បាននាំយករថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋាន ចុះត្រួតទៅទីតាំងស្តុក និងចែកចាយអាល់កុលមួយកន្លែងមានឈ្មោះ “សេងគា” ស្ថិតនៅផ្ទះលេខ ១៥២ Eo ផ្លូវ ១០៧ ភូមិ៤ សង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ក្រោយពីការត្រួតពិនិត្យជាក់ស្តែងឃើញមានអាល់កុលច្រកក្នុងប៊ីដុង ៣០លីត្រ សរុបចំនួន ៥០ប៊ីដុងដែល ៣៩ប៊ីដុងមានប្រភពពីសិប្បកម្មផលិតអាល់កុលក្នុងស្រុកកោះធំ និង ១១ប៊ីដុង ប្រភពពីក្រុមហ៊ុន SKD ហើយ និងស្រាអង្ករ ចំនួន ២០លីត្រ។ បន្ទាប់មក មន្រ្តីជំនាញបានសម្រេចបិតសៀលលើ ប៊ីដុងទាំងនោះ និងមិនអនុញ្ញាតឱ្យចរាចរលើទីផ្សារបណ្តោះអាសន្ន រង់ចាំលទ្ធផលវិភាគដែលបានបញ្ជូនមកមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប.៕
អត្ថបទដែលជាប់ទាក់ទង