ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកស្រី Love Riya មានការពាក់ព័ន្ធអ្វីនឹងជនជាប់ចោទ ទ្រី សុផានិត ត្រូវតុលាការហៅឡើងបំភ្លឺ

817

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣ ខែធ្នូរ ឆ្នាំ២០២០ អ្នកនាង Love Riya ត្រូវបានតុលាការក្រុងភ្នំពឹញ អញ្ជើញអោយចូលខ្លួនមកបំភ្លឺ សង្ស័យទាក់ទងទៅនឹងរឿងរបស់អ្នកស្រី ទ្រីសុផានិត ដែលត្រូវបាន អ្នកស្រី ទ្រី ដាណា បានដាក់ពាក្យបណ្តឹងដែលពាក់ព័ន្ធករណី បរិហារកេរ្ដិ៍ជាសាធារណៈ, ញុះញង់ឲ្យមានការរើសអើង និងអំពើរនៃការប្រកួតប្រជែងមិនស្មោះត្រង់ ដែលប្រព្រឹត្ដទៅនៅរាជធានីភ្នំពេញ ដែលរឿងឡាយវីដេអូ ជេរប្រមាទបរិហាកេរ្តិ៍ក្នុងឡានអំឡុងពេលកំពុងធ្វើដំណើរតាមផ្លូវ រហូតសមត្ថកិច្ចធ្វើការឃាត់ខ្លួន នឹង នាំខ្លួនបញ្ចូនទៅកាន់ក្រសួងមហាផ្ទៃ។

ក្នុងការបំភ្លឺនៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តម្រូវឲ្យអ្នកស្រី Love Riya និយាយតែពាក្យពិត និងធ្វើការស្បត់នៅមុខព្រះជាមុនសិន។

សូមជម្រាបជូនថា ជនជាប់ចោទ ទ្រី សុផានិត អាយុ៣៩ឆ្នាំ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួននាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ថិតនៅតាមផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បន្ទាប់ពីកម្លាំងសមត្ថកិច្ចនៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនជនជាប់ចោទ ទ្រី សុផានិត មកតុលាការដើម្បីបំភ្លឺ ប៉ុន្ដែស្រាប់តែមានអាការៈដូចខ្យល់ចាប់ដួលសន្លប់។
ខណៈនោះមានការជួយជ្រោមជ្រែងពីលោកស្រី Love Riya បានយកទៅមន្ទីរពេទ្យ ប៉ុន្ដែអ្នកទាំង២អះអាងថា គ្រូពេទ្យមិនទទួលមើលអ្នកជំងឺនេះទេ ដោយឲ្យយកទៅមន្ទីរពេទ្យផ្សេងវិញ៕

អត្ថបទដែលជាប់ទាក់ទង