ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានីនិង ក្រសួងសុខាភិបាល សម្រេចជ្រើសរើសយកទីតាំងពហុកីឡាដ្ឋានជាតិអូឡាំពិកធ្វើជីកន្ដែងពិនិត្យយកសំណាកជំងឺcovid -19 ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាលើកទី២

60

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយក្រសួងសុខាភិបាលបានសម្រេចជ្រើសរើសយកទីតាំងពហុកីឡាដ្ឋានជាតិអូឡាំពិកធ្វើជីកន្ដែងសម្រាប់យកសំណាក សម្រាប់ប្រជាពលរដ្ឋដែលសង្ស័យថាមានជំងឺcovid -19 ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា នៅថ្ងៃទី០៨ធ្នូខាងមុខនេះ។

   ដើម្បីអោយដំណើរការនៃការរៀបចំទីតាំងថ្មីខាងលើនេះ ដំណើរការទៅបានរលូន លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលនាល្ងាចថ្ងៃទី០៣ធ្នូនេះបានដឹកនាំមន្ត្រីនិងអាជ្ញាធរចុះពិនិត្យទីតាំងខាងលើជាមួយនឹងការណែនាំអោយរៀបចំ សណ្ដាប់ធ្នាប់ ការរៀបចំណតសម្រាប់បងប្អូនប្រជាពលរដ្ឋដែលត្រូវមកពិនិត្យយកសំណាកជាលើកទី២ និងការរៀបចំរោងបំពាក់ដោយម៉ាស៊ីនត្រជាក់និងបង្គន់អនាម័យផងដែរ។

លោកឃួង ស្រេងក្នុងឱកាសនោះ បានណែនាំអោយមន្ត្រីនិងកម្លាំងពាក់ព័ន្ធ ក្នុងនាមជាអាជ្ញាធរដែនដីនឹងប្រើកម្លាំងប្រើប្រាស់កម្លាំងប្រមាណ៥០នាក់ដើម្បីជួយទៅលើការរៀបចំ សណ្តាប់ធ្នាប់ សន្តិសុខពីខាងក្នុងនិងក្រៅពហុកីឡាដ្ឋានជាតិអូឡាំពិកនេះ។

   លោកស្រីយក់ សម្បត្តិបានមានប្រសាសន៍បញ្ជាក់ថា ការជ្រើសរើសយកទីតាំងពហុថាពហុកីឡាដ្ឋានជាតិអូឡាំពិកដោយសារទីតាំងខាងលើមានលក្ខណៈធំទូលាយ យើងនឹងបង្រួមកន្លែងពិនិត្យយកសំណាកដែលមានជាច្រើនកន្លែងនៅក្នុងរាជធានីភ្នំពេញមកប្រមូលផ្ដុំគ្នា តែមួយកន្លែង នៅពហុកីឡាដ្ឋានជាតិអូឡាំពិកនេះ ដោយឡែក ការពិនិត្យយកសំណាកនៅក្រសួងមហាផ្ទៃនិងស្ថាប័នជាតិមួយចំនួនទៀត គឺយើងនៅរក្សាដដែល ដោយរក្សាដើម្បីពិនិត្យយកសំណាកជាលើកទី២ សម្រាប់មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល

   លោកស្រី ក៏បានបញ្ជាក់ផងដែរថា ទីតាំងខាងលើនេះនិងធ្វើជាកន្លែងត្រួតពិនិត្យយកសំណាក ចំពោះប្រជាពលរដ្ឋដែលសង្ស័យថា មានជម្ងឺកូវីដ១៩ ចំនួនប្រមាណ៥០០០ទៅ៦០០០នាក់ នាថ្ងៃទី ០៨ខែធ្នូខាងមុខនេះ។

   លោកស្រីក៏បានបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ក្រសួងសុខាភិបាលបានធ្វើការពិនិត្យសំណាក ទៅលើជនសង្ស័យថា

បានពាក់ព័ន្ធនឹងកូវីដ១៩នេះ ចំនួន៨០០០នាក់ ក្នុងនោះយើងបានរកឃើញប្រជាពលរដ្ឋដែលមាន វិជ្ជមានកូវីដ១៩ចំនួន១៩នាក់។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការងារនេះមិនទាន់បញ្ចប់ទេ ដោយក្រុមការងាររបស់ក្រសួងនិងពិនិត្យយកសំណាក់នៅថ្ងៃ០៨ធ្នូជាលើកទី២និងជាលើកទី៣ និង១២ធ្នូខាងមុខ៕

 

អត្ថបទដែលជាប់ទាក់ទង