ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ច អនុវត្តដីកាបង្គាប់អោយចាប់ខ្លួនពិរុទ្ធជនម្នាក់ ពីបទ កាប់រុករានព្រៃ ឈូសឆាយព្រៃ និងហ៊ុំព័ទ្ធដីព្រៃ

91

សៀមរាប ៖ សមត្ថកិច្ចខេត្តសៀមរាប សហការជាមួយសមត្ថកិច្ចខេត្តឧត្តរមានជ័យ អនុវត្តដីកាបង្គាប់អោយចាប់ខ្លួនពិរុទ្ធជនម្នាក់ តាមដីកាបង្គាប់លេខ៩៩ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ របស់សាលាដំបូងខេត្តសៀមរាប ពីបទ កាប់រុករានព្រៃ ឈូសឆាយព្រៃ និងហ៊ុំព័ទ្ធដីព្រៃកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០

ពិរុទ្ធជនឈ្មោះ អាង សូនី ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិស្រែណូយ ឃុំត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានប្រព្រឹត្តបទល្មើសនៅភូមិឫស្សី ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧។

បច្ចុប្បន្នពិរុទ្ធជនត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបដើម្បីអនុវត្តនីតិវិធី ៕

 

អត្ថបទដែលជាប់ទាក់ទង