ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះឡចំហុយក្តារបន្ទះចំនួន២នៅ រោងចក្រផលិតក្តារបន្ទះ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ឃុំបិតត្រាំង

83

ស្រុកព្រៃនប់៖ នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ មានអគ្គិភ័យកើតឡើងនៅក្នុងរោងចក្រផលិតក្តារបន្ទះ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យខូចខាត ឡចំហុយក្តារបន្ទះចំនួន២ និងបន្ទះក្តារមួយចំនួន។

ភ្លាមៗ សមត្ថកិច្ចបានប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន02គ្រឿង ដែលប្រចាំការនៅក្នុងតំបន់នោះ ធ្វើការពន្លត់ទាន់ពេល មិនអោយឆាបឆេះរាលដាលបន្ត បច្ចុប្បន្នភ្លើងបានរលត់ទាំងស្រុងហើយ៕

អត្ថបទដែលជាប់ទាក់ទង