ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា ចាប់ផ្តើមដឹកជញ្ជូនផ្លែស្វាយស្រស់ ទៅកាន់ប្រទេសចិនដោយក្រុមហ៊ុន ហ៊ុនទី នៅកម្ពុជា មិនប៉ះពាល់ដោយជំងឺកូវិដ-១៩ឡើយ

125

 

ភ្នំពេញ៖ ដោយបានពិនិត្យឃើញនូវឱកាសវិនិយោគ លើវិស័យកសិកម្មកម្ពុជា ក្រុមហ៊ុនហ៊ុនទីបានចាប់ផ្តើមបោះទុនវិនិយោគ លើការអភិវឌ្ឍវិស័យកសិកម្ម ការ លាងសំអាត ការវេចខ្ចប់ ការបង្កើតឃ្លាំងស្តុកត្រជាក់ និងការនាំចេញ ផលិតផលកសិកម្មនៅកម្ពុជា កាលពីឆ្នាំ២០១៧-២០២០ ។
មកដល់ថ្ងៃទី០៣ ធ្នូ ឆ្នាំ២០២០នេះ ក្រុម ហ៊ុន បានសាកល្បងដឹកជញ្ជូនស្វាយស្រស់ មួយ Container ដោយត្រូវដឹកជញ្ជូនឆ្លងកាត់ប្រទេសវៀតណាមទៅកាន់ប្រទេសចិន។ តាមការបញ្ជាក់របស់ក្រុមហ៊ុននាពេលព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ នេះបានឲ្យដឹងថា៖ ក្រោយពីបញ្ចប់. នៃការសាងសង់ និងដំឡើងឧបករណ៍សម្លាប់សមាសភាពចង្រៃ(ពងរុយ) នៅក្នុងផ្លែស្វាយរួចរាល់មក ក្រុមហ៊ុនបានចាប់ផ្តើមដឹកជញ្ជូនស្វាយពីចំការមកសំអាត និងវេចខ្ចប់ ដោយបានចាប់ផ្តើមបណ្តុះបណ្តាលកម្មករចំនួន៧០ នាក់ ជាបឋម ដោយត្រូវប្រើប្រាស់រយៈពេលបីថ្ងៃ ដើម្បីដាក់បញ្ចូលទៅក្នុងមួយ Container ។ ក្រុមហ៊ុនមានក្តីសង្ឃឹមថា ក្រោយពីទទួលបានបទពិសោធន៍ពីការលៀងសំអាត និងវិចខ្ចប់ក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ នឹងជួយដល់ក្រុមហ៊ុនបង្កើនល្បឿននៃការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិននាពេលខាងមុខ ។
សូមពញ្ជាក់ថា៖ ពិធីសាររវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គរដ្ឋបាលគយចិន ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំ ចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិនត្រូវបានចុះហត្ថលេខានៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០។ ដោយឡែក ចំពោះវឌ្ឍនភាពនៃការអនុវត្តពិធីសារនេះ យើងទទួលបានលទ្ធផលជាបន្តបន្ទាប់ដូចខាងក្រោមៈ – អគ្គនាយកដ្ឋានកសិកម្ម បានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិន ចំនួន៤៨ក្រុមហ៊ុន/ម្ចាស់ចម្ការ/សហគមន៍កសិកម្ម។ – ដំណាក់កាលទី១: អគ្គនាយកដ្ឋានកសិកម្មបានចាត់មន្រ្តីជំនាញចុះពិនិត្យ វាយតម្លៃលើកសិដ្ឋានដែលមានសក្តានុពលខ្ពស់ និងស្របតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសចិនចំនួន០៥ និងទីតាំងវេចខ្ចប់ដែលបានសាងសង់រួចរាល់ចំនួន០១ និងបានផ្ញើជូន GACC កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០។ – ដើម្បីបំពេញតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យឱ្យបានល្អ សម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន អគ្គនាយកដ្ឋានកសិកម្ម បាននិងកំពុងអនុវត្តសកម្មភាពមួយចំនួននៅតាមទីតាំងចម្ការដែលបានដាក់ពាក្យស្នើសុំ ឱ្យបំពេញបាននូវលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសចិន។ សកម្មភាពទាំងនោះរួមមាន (១) បណ្តុះបណ្តាលបច្ចេកទេសស្តីពីការអនុវត្តកសិកម្មល្អ (២) បណ្តុះបណ្តាលបច្ចេកទេសស្តីពីការគ្រប់គ្រងសមាសភាពចង្រៃ (៣) បណ្តុះបណ្តាលបច្ចេកទេសស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់នាំចេញផ្លែស្វាយ ស្រស់ (៤) អង្កេតតាមដាននិងរៀបចំប្រព័ន្ធព្យាករណ៍ សមាសភាពចង្រៃនៅតាមចម្ការដែលបាន ចុះបញ្ជីនាំចេញ និង(៥) ត្រួតពិនិត្យ គុណភាព និងសុវត្ថិភាពដំណាំស្វាយ។ បន្ទាប់ពីសកម្មភាពទាំង៥ខាងលើ បានដំណើរការចប់សព្វគ្រប់ ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម នឹងវាយតម្លៃចម្ការស្វាយដើម្បីចុះបញ្ជីកសិដ្ឋានការអនុវត្តកសិកម្មល្អ និងចុះបញ្ជីជាកសិដ្ឋានសម្រាប់នាំចេញស្វាយទៅកាន់ប្រទេសចិន រួចផ្ញើជូនភាគីចិនដើម្បីពិនិត្យ និងវាយតម្លៃបញ្ចប់ចុងក្រោយ។ – គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ មានក្រុមហ៊ុនចំនួន០៤ ដែលបាននិងកំពុងប្រតិបត្តិការសាងសង់ទីតាំងវេចខ្ចប់ដោយមានបំពាក់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់កម្ចាត់ពងរុយចោះផ្លែស្វាយដែលក្នុងនោះរួមមាន៖ 1. ក្រុមហ៊ុនបឹងកេតផ្លេនធីង & អ៊ិនដាសស្ទៀល ។ មានទីតាំងនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បាននិងកំពុងតម្លើងម៉ាស៊ីន Hot Water Treatment ដែលគ្រោងនឹងបញ្ចប់នៅអំឡុងខែមករា ឆ្នាំ២០២១។ ទី២ .ក្រុមហ៊ុន បាមីន អេហ្រ្គីខលឈ័រ ហាយ-ថេក ឌីវេឡុបម៉ិន មានទីតាំងនៅភូមិស្ទឹងសំរោង ឃុំអូរបាក់ រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បាននិងកំពុងតម្លើងម៉ាស៊ីន Vapor Heat Treatment ដែលគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំ២០២០នេះ។ ទី3.ក្រុម ហ៊ុន Long Wo Agriculture (Cambodia) Co., Ltd មានទីតាំង នៅភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បាននិងកំពុងដឹកសម្ភារៈពីប្រទេសចិនមកសាងសង់ ដែលគ្រោងនឹងបញ្ចប់នៅដើមឆ្នាំ២០២១។ទី ៤ ក្រុមហ៊ុន អាល់ ហ្សាហ្ស៊ីលេន ហ្វ៊ូដ ភីធីអ៊ី (ម្ចាស់ក្រុមហ៊ុន HUNTY CO., LTD)មានទីតាំងនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បាននិងកំពុងតម្លើងម៉ាស៊ីន Hot Water Treatment គ្រោងនឹងបញ្ចប់នៅ ឆ្នាំ២០២០នេះ។
ដោយឡែក ក្រុមហ៊ុនចំនួន៧ផ្សេងទៀត ដែលមានផែនការបំពាក់ឧបករណ៍/សម្ភារៈឱ្យបានមុនដំណាច់ ឆ្នាំ២០២០នេះ បានផ្អាកបណ្តោះអាសន្ន ដោយសារ
វិបត្តិ ជំងឺ Covid-19។ ក្រុមហ៊ុនទាំងនោះរួមមាន៖ (១)-ក្រុមហ៊ុនអង្គរ ហាវេស (២)-ហ្រ្គីន ស៊ីអេហ្រ្គីខលឈ័រ (៣)-ឃីង ដឹមហ្វ្រូត អ៊ិនធើណេសិនណល (៤)-Green Centric Farm Co.,Ltd (៥)-អង្គរហ្គ្រីន អ៊ិនវេសមេន អេន ឌីវេឡុបមេន (អេជីអាយឌី) និង(៦)-First Bio-Tech Agricultural (Cambodia) Co., Ltd ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង