ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធកីឡាចំបាប់ ធ្វើតេស្តជ្រើសរើស ក្រុមជម្រើសជាតិ ឆ្ពោះទៅស៊ីហ្គេម ២០២៣

119

ភ្នំពេញ៖សហព័ន្ធកីឡាចំបាប់កម្ពុជា បានធ្វើតេស្តកីឡាករ កីឡាការិ នី ដើម្បីជ្រើសរើស ចូលក្រុមជម្រើសជាតិដើម្បីហ្វឹកហាត់ត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម២០២៣។

លោក ធិន វិចិត្រ អគ្គលេខាធិការស ហព័ន្ធកីឡាចំបាប់កម្ពុជាបញ្ជាក់ថា នេះជាការធ្វើតេស្តជ្រើសរើសក្រុមជម្រើសជាតិឆ្ពោះទៅស៊ីហ្គេម ២០២៣ ដែលតាមគោលការណ៍របស់មជ្ឈមណ្ឌលជាតិហ្វឹក ហ្វឺនកីឡានៃក្រសួងអប់រំ យុវជន និង កីឡា ដោយចាប់ពីឆ្នាំ២០២១តទៅ មិនមានបែងចែកក្រុមឈុតធំ និងថ្នាលទេ គឺក្រុមជម្រើសជាតិសម្រាប់ស៊ីហ្គេម ២០ ២៣ ។

ដូច្នេះកីឡាករ កីឡាការិនីជម្រើ សជាតិកីឡាចំបាប់ ដែលមានចំនួន៣០ នាក់នោះ មិនអាចនៅទាំងអស់គ្នាដល់ឆ្នាំ២០២៣ទេ ដែលយើងត្រូវការជ្រើស រើសកីឡាករ កីឡាការិនី ដែលមានទេព កោសល្យ និងសក្តានុពល ដើម្បីហ្វឹកហាត់ត្រៀមទៅ ២០២៣។

លោកបញ្ជាក់ថា ការកំណត់បែបនេះ មិនមែនត្រឹមតែ ទៅលើប្រភេទកីឡាចំបាប់មួយទេ ពោលគឺប្រភេទកីឡាទាំងអស់ របស់កម្ពុជា ត្រូវមានក្រុមជម្រើសរបស់ខ្លួន សម្រាប់ឆ្ពោះទៅស៊ីហ្គេម ២០២៣ ដូចៗគ្នា៕

អត្ថបទដែលជាប់ទាក់ទង