ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មនុស្ស ៣ នាក់ រស់នៅ​បុរី​លឹម ឈាង​ហាក់ រួម​ទាំង​បុគ្គលិកនៅ​ហាង​ Pedro ផ្ផ្លូវព្រះសីហនុរកឃើញវិជ្ជមានវីរុសកូវីដ ១៩

173

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសថានៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ០៤នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា) និងមិនមានអ្នកជាសះស្បេីយ ។  ករណីវិជ្ជមានវីរុសកូវីដ -១៩ ៖ ចំនួន ៤នាក់ ដែលជាអ្នកពាក់ព័ន្ធទៅនឹង “ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា គឺបុរសជនជាតិខ្មែរអោយុ ៣៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅបូរីលឹមឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិកនៅហាងលក់កុំព្យូទ័រឈ្មោះ ឌីមកំព្យូទ័រ ផ្លូវព្រះសីហនុ រាជធានីភ្នំពេញ ដែលត្រូវជាបងជីដូនមួយរបស់បុរសអាយុ ២៣ ឆ្នាំដែលបានរកឃើញមានវីរុស covid-19 នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២០ កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។  – ស្ត្រីជនជាតិខ្មែរអាយុ ៣២ឆ្នាំ ជាភរិយាបុរសអាយុ ៣៩ឆ្នាំខាងលើ មានអាសយដ្ឋានស្នាក់នៅ បូរី លឹម ឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលត្រូវជាបងប្អូនជីដូនមួយ បុរសអាយុ ២៣ឆ្នាំ ដែលបានរកឃើញវីរុសកូវីដ-១៩ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០។  -កុមារាជនជាតិខ្មែរអាយុ ៣ឆ្នាំ ត្រូវជាកូនប្រុស បុរសអាយុ ៣៩ឆ្នាំ និងស្ត្រីអាយុ៣២ឆ្នាំ ខាងលើ មានអាសយដ្ឋានស្នាក់នៅបូរី លឹម ឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលត្រូវជាក្មួយប្រុសបុរសអាយុ ២៣ឆ្នាំ ដែលបានរកឃើញវីរុសកូរឹដ-១៩ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២០។  • បុរសជនជាតិខ្មែរអាយុ ២២ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ជាអ្នកប៉ះបាល់ជាមួយអ្នកជំងឺជាស្តីអាយុ ២១ឆ្នាំដែលបានចូលទៅហាងនោះដែរ។  លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលទាំង ៤នាក់ខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រ កម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។  លទ្ធផលធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា គិតត្រឹមថ្ងៃទី ៣ ខែធ្នូឆ្នាំ ២០២០ វត្ថុសំណាកដែលនៅសល់ថ្ងៃទី ១ខែធ្នូឆ្នាំ ២០២០ ចំនួន ៩៦ នាក់បូកបន្ថែមចំនួនវត្ថុសំណាកទទួលបានបន្ថែមនៅថ្ងៃដដែលពីខេត្ត និងរាជធានីភ្នំពេញ សរុបមានចំនួន ១,០២៧ នាក់ ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺមានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០៨នាក់ (ដែលជាអ្នកជំងឺខាងលើនេះ)។ ដោយឡែកមាននៅសល់វត្ថុសំណាកចំនួន៧៩សំណាកផ្សេងទៀត ដែលត្រូវវិភាគបន្តនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០។ គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់សរុបទាំងអស់បានចំនួន ៩,៧៩៣នាក់ ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មី សរុបចំនួន ២៣នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។  ការក្រើនរំលឹករបស់ក្រសួងសុខាភិបាល ដោយសង្កេតឃើញថា មានការកើនឡើងនូវអ្នកជំងឺកូវីដ-១៥ ដែលមានការចម្លងបន្តគ្នាពីកន្លែងមួយទៅកន្លែងមួយ ហើយការរុករកស្រាវជ្រាវកំពុងតែត្រូវបានធ្វើយ៉ាងសកម្មនោះ ក្រសួង សូមអំពាវនាវឲ្យគ្រប់អ្នក ប៉ះពាល់ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ទាំងអស់ ជាពិសេសអ្នកដែលប៉ះពាល់ជាមួយអ្នកជំងឺដែលធ្វើ ការនៅធនាគារកាថេ ផ្លូវសម្តេចប៉ាន) និងធនាគារចិន (អាគារកាណាឌីយ៉ា ផ្លូវព្រះមុនីវង្ស ក្នុងរាជធានីភ្នំពេញ តម្រូវឲ្យធ្វើចត្តាឡីស័កនៅផ្ទះ ឬនៅសណ្ឋាគារ ឬនៅតាមមណ្ឌលចត្តាឡីស័កនៅតាមខេត្ត ឲ្យបានគ្រប់ចំនួន ១៤ថ្ងៃ និងអនុវត្តន៍វិធានការការពារខ្លួនកុំឲ្យចម្លងទៅអ្នកដទៃ ឲ្យបានត្រឹមត្រូវជាទីបំផុត ទៅតាមការណែនាំដ៏ ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា និងរបស់ក្រសួងសុខាភិបាល ហើយកុំដើរចេញក្រៅផ្ទះ ឬចេញពីមណ្ឌលចត្តាឡីស័ក ក្នុង អំឡុងពេលធ្វើចត្តាឡីស័កនេះឲ្យសោះ ដើម្បីទប់ស្កាត់ការចម្លងវីរុសដ៏កាចសាហាវនេះ ពីម្នាក់ទៅម្នាក់ និងកុំឲ្យមានការរាតត្បាតនៅក្នុងសហគមន៍។ អាជ្ញាធរថ្នាក់ក្រោមជាតិ មានបន្ទុកទទួលខុសត្រូវលើការ ចាត់ចែង គ្រប់គ្រង និងតាមដានការធ្វើចត្តាឡីស័កនេះ ដោយបុគ្គលម្នាក់ៗ ត្រូវទទួលខុសត្រូវផ្ទាល់ខ្លួន ក្នុងការរក្សាការពារខ្លួនកុំឲ្យមានការឆ្លងវីរុសកូវីដ-១៩ មកខ្លួនឯង ទៅអ្នកដទៃ និងនៅក្នុងសហគមន៍ ដើម្បីសុខភាពផ្ទាល់ខ្លួនលោកអ្នក ក្រុមគ្រួសារលោកអ្នក និងសហគមន៍ បានចៀសផុតនូវការឆ្លងជំងឺដ៏ កាចសាហាវនេះ។  សម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅ សូមបន្តការរស់នៅធម្មតាតាមបែបគន្លងថ្មី ដោយពាក់ម៉ាស់ (ក្នុង ករណីចាំបាច់) ជាពិសេសនៅក្នុងកាលទេសៈនេះ សូមកុំដើរចេញក្រៅផ្ទះ បើមិនចាំបាច់ តែបើអាក់ខានមិន បាន ពេលចេញដើរ ត្រូវពាក់ម៉ាស់ជាប់ជានិច្ច ត្រូវលាងសម្អាតដៃជាមួយសាប៊ូ និងទឹកស្អាត ឬ ដ ល់ កុល ឬទឹកដែលសម្រាប់លាងដៃ ឲ្យបានញឹកញាប់ កុំយកដៃដែលមិនបានលាងសម្អាត មកប៉ះផ្ទៃមុខមាត់ របស់ខ្លួន និងត្រូវរក្សាសុវត្ថិភាពសង្គម សូមកុំឲ្យមានការជួបជុំគ្នាកុះករច្រើនលើសពី២០នាក់៕

អត្ថបទដែលជាប់ទាក់ទង