ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមគ្រួសារសព ចំនួន៣គ្រួសារ បានទទួលថវិកាមរណៈសង្រ្គោះ ពីក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខណ្ឌដូនពេញ

87

 

ភ្នំពេញ៖កាលពីថ្ងៃទី៣ខែធ្នូឆ្នាំ២០២០គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា(ស.អ.ក) ខណ្ឌដូនពេញបានអញ្ជើញសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងប្រគល់ថវិកាមរណៈសង្រ្គោះ ជូនគ្រួសារសមាជិក ស.អ.ក ចំនួន ០៣គ្រួសារ។
១- ឈ្មោះ រស់ ថន ភេទប្រុស ជាជនពិការ ស្នាក់នៅផ្ទះ ១២អឺ១ ផ្លូវ១៥៤ ភូមិ៥ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ទទួលបានថវិកាចំនួន ៤០០០.០០០រៀល (បួន លាន រៀលគត់ ) ។២- ឈ្មោះ ទេព ផល្លី ភេទស្រី គ្រួសារពលី ស្នាក់នៅភូមិ១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ទទួលបានថវិកាចំនួន ៤០០០.០០០រៀល (បួន លាន រៀលគត់ ) ។៣- ឈ្មោះ ជា សោភ័ណ្ឌ ជាជនពិការ ស្នាក់នៅផ្ទះ១៤អឺ១ ផ្លូវ៤៧ ភូមិ១៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ទទួលបានថវិកាចំនួន ៤០០០.០០០រៀល (បួន លាន រៀលគត់ ) ។
ពិធីប្រគល់ថវិការធ្វើនៅសាលាខណ្ឌដូនពេញ ដោយមានការអញ្ជើញចូលរួមពី៖១លោកស្រី នូ ថាវរី អភិបាលរងខណ្ឌ តំណាងលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ជាប្រធានកិត្តិយស ស.អ.ក ខណ្ឌដូនពេញ។២ លោក អ៊ុយ ពៅ ប្រធានការិយាល័យ បេឡាជាតិអតីតយុទ្ធជន (ប.ជ.អ)។៣លោកវរសេនីយ៍ទោ អេង រតនា អធិការរងខណ្ឌ តំណាងលោក ទៀង ច័ន្ទសារ អធិការខណ្ឌ ជាប្រធាន ស.អ.ក ខណ្ឌដូនពេញ។៤លោក វរសេនីយ៍ត្រី ឃឿន សិរីរតនះ ប្រធានយោធាប្រចាំខណ្ឌ ជាអនុប្រធាន ស.អ.ក ខណ្ឌដូនពេញ។៥- លោកស្រី ខៀវ សាវី ប្រធានការិយាល័យ ស.អ.យ ខណ្ឌ ជាអនុប្រធាន ស.អ.ក ខណ្ឌដូនពេញ។៦លោក គង្គ នី ប្រធានការិយាល័យ សង្គមកិច្ច និងសុខុមាលភាពសង្គម ។៧លោក វរសេនីយ៍ត្រី កាន់ វណ្ណះ នាយប៉ុស្តិ៍ស្រះចក ជាប្រធាន ស.អ.ក សង្កាត់ស្រះចក។
៨- លោក អនុសេនីយ៍ឯក ធន់ កៅនី នាយប៉ុស្តិ៍ជ័យជំនះ ជាប្រធាន ស.អ.ក សង្កាត់ជ័យជំនះ។៩ លោក អនុសេនីយ៍ឯក ចាន់ សាខន នាយរងប៉ុស្តិ៍វត្តភ្នំ តំណាងលោក អ៊ុន សំអាត នាយប៉ុស្តិ៍វត្តភ្នំ ជាប្រធាន ស.អ.ក សង្កាត់វត្តភ្នំ។
នៅក្នុងពិធីសំណេះសំណាលនេះផងដែរ តំណាងក្រុមការងារគណៈកម្មាធិការសមាគម អតីតយុទ្ធជនកម្ពុជា ក៏បានលើកឡើងនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការចូលរួមរំលែកជាមួយក្រុមគ្រួសារសពសមាជិកអតីតយុទ្ធជន ពីសំណាក់លោក ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ជាមួយក្រុមគ្រួសារសព៕

អត្ថបទដែលជាប់ទាក់ទង