ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ូលិសកៀនស្វាយ ឃាត់ខ្លួនក្រុមក្មេងទំនើង៤នាក់ ករណីបង្ហោះម៉ូតូអាណាធិបតេយ្យ មកអប់រំ

473

កណ្តាល៖លោកអធិការប៉ូលិសស្រុកកៀនស្វាយ ព្រុំ សំណាង បានអោយដឹងនៅព្រឹកថ្ងៃទី០៤ខែធ្នូនេះថា ដោយស្ដីពីករណីឃាត់ខ្លួនក្មេងទំនើង៤នាក់ យកមកធ្វើការអប់រំ និងឲ្យឪពុកម្តាយមកធានាកយកូនទៅផ្ទះវិញ។

លោកអធិការបន្តទៀតថា ករណីក្រុមក្មេងទំនើងនេះ បង្ហោះម៉ូតូអាណាធិបតេយ្យពេញផ្លូវ និងទីសាធារណៈនេះ គឺកើតឡើងនៅភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី០៣ខែធ្នូឆ្នាំ២០២០នេះ។

ចំពោះក្មេងទំនើងជិះម៉ូតូបង្ហោះនោះរួមមាន ចំនួន០៤នាក់:
ទី១.ឈ្មោះផនប្រាក់ ភេទប្រុសអាយុ១៣ឆ្នាំជនជាតិខ្មែរមុខរបរសិស្ស
ទី២.ឈ្មោះច័ន្ទ រ៉ូហ៊ាន ភេទប្រុសអាយុ១៦ឆ្នាំជនជាតិខ្មែរមុខរបរនៅផ្ទះ
ទី៣.ឈ្មោះលី រតនះ ភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរមុខរបរសិស្ស និងទី៤.ឈ្មោះផាន់ វេហា ភេទប្រុសអាយុ១៦ឆ្នាំជនជាតិខ្មែរមុខរបរសិស្ស
ក្មេងទំនើង០៤នាក់ខាងលើនេះ មានទីលំនៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាល។
វត្ថុតាងចាប់យករួមមាន : ម៉ូតូចំនួន០២គ្រឿង
១/ម៉ាកHONDA.Dream.C125 ស៊េរី2014 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ.1CI 7990
២/ម៉ាកSUZUKI.ViVA ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ.1X 6441។
បើយោងតាមសំដីលោកអធិការប៉ូលិសស្រុកកៀនស្វាយ បាននិយាយរៀបរាប់ថា នៅថ្ងៃខែឆ្នាំខាងលើ ដោយទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានសកម្មភាពក្មេងទំនើង បានបង្ហោះម៉ូតូនៅចំណុចកើតហេតុខាងលើ ក្រោយពីទទួលបានព័ត៍មានភ្លាម សមត្ថកិច្ចប៉ូលិសជំនាញស្រុកកៀនស្វាយ និងកម្លាំងសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍ឃុំដីឥដ្ឋ បានចុះដល់កន្លែងកើតហេតុ ក៏បានឃើញសកម្មភាពក្មេងទំនើងនោះ កំពុងជិះម៉ូតូបង្ហោះភ្លាមនោះកំលាំងសមត្ថកិច្ច ក៏បានឡោមព័ទ្ធធ្វើការចាប់ឃាត់ខ្លួនក្រុមក្មេងទំនើងទាំងអស់នោះ យកមកសួរនាំនៅប៉ុស្តិ៍ ហើយក្មេងទំនើងទាំងនោះ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពបង្ហោះម៉ូតពិតប្រាកដមែន ក្រោយសួរនាំរួចក្មេងទំនើងទាំង០៤នាក់ខាងលើ ត្រូវបានកំលាំងជំនាញផ្នែកយុត្តិធម៌ស្រុកកៀនស្វាយ បញ្ចូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បី ធ្វើកិច្ចសន្យាអប់រំណែនាំ នឹងអោយអាណាព្យាបាលក្មេងទំនើងទាំងនោះ ធ្វើលិខិតធានាយកកូនទៅអប់រំណែនាំបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង