ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រមូលពន្ឋឆ្នាំ២០២០ សាខាពន្ឋដាខេត្តព្រះសីហនុ មានចំណូលកើនឡើង២៥%

83

ខេត្តព្រះសីហនុ ៖ សាខាពន្ធដារខេត្តព្រះសីហនុបានបិទបញ្ចប់កាលពីថ្ងៃច័ន្ចទី៣០ ខែវិច្ឆិកាឆ្នាំ២០២០ កន្លងទៅដែលជាថ្ងៃចុងបញ្ចប់នៃការបង់ពន្ធមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ។

លោកសន ស៊ីផលប្រធានសាខាពន្ធដារខេត្តព្រះសីហនុបានឲ្យដឹងរបាយការណ៍នៃការប្រមូលពន្ធដារ ចំពោះយាន្តយន្តដែលប្រមូលបាននៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០បានចំនួន១៦២៥០គ្រឿង ប្រាក់ពន្ធបានចំនួន៨៨៩៦៥១០០០០រៀល បើប្រៀបធៀបរយៈពេលដូចគ្នាសម្រាប់ឆ្នាំ២០១៩ ឃើញថាមានការកើនឡើង៣១៨១គ្រឿងនិងប្រាក់ពន្ធមានការកើនឡើង១៨២៦៩៨០០០០រៀលស្មើ២៥%នេះបញ្ជាក់ឲ្យឃើញថាការភ្ញាក់រលឹករបស់បងប្អូនម្ចាស់មធ្យោបាយទាំងអស់ដែលគាត់មកបង់ពន្ធទាន់ពេលវេលា។លោកប្រធានសាខាពន្ធដារបានបន្តទៀតថាជាទូទៅក្រោយការបញ្ចប់នូវការបង់ពន្ធប្រចាំឆ្នាំជារៀងរាល់ឆ្នាំខាងសាខាពន្ធដារខេត្តព្រះសីហនុយើងតែងតែមានការពិន័យទៅលើយាន្តជំនិះគ្រប់ប្រភេទដែលមិនបានចូលរួមក្នុងការបង់ពន្ធដើម្បីជាការឆ្លុះបញ្ចាំងពីលទ្ធផលកន្លងមកថាតើការចូលប្រកាសបង់ពន្ធនាឆ្នាំកន្លងមករបស់អស់លោក លោកស្រីដែលជាម្ចាស់យានយន្តមានការរីកចម្រើនឬមានការថយចុះ។ហើយដើម្បីជាលទ្ធផលឆ្លុះបញ្ចាំងនៃលទ្ធផលនេះខាងក្រុមការងារសាខាពន្ធដារខេត្តព្រះសីហនុត្រូវតែមានយុទ្ធនាការមួយក្នុងការត្រួតពិនិត្យនឹងធ្វើការពិន័យ។ 

ជាចុងក្រោយលោកសន ស៊ីផលប្រធានសាខាពន្ធដារខេត្តព្រះសីហនុបានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋចូលរួមសហការនិងយល់ដឹងអំពីការបង់ពន្ធចូលរដ្ឋ។ហើយលោកប្រធានសាខាពន្ធដារខេត្តព្រះសីហនុបានសង្ឃឹមថាក្នុងឆ្នាំ២០២១ខាងមុខនេះនឹងមានការកើនឡើងនៃការបង់ពន្ធមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ៕

 

អត្ថបទដែលជាប់ទាក់ទង