ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរងរាជធានីស្នើ អោយរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ កុំប្រហែស កុំព្រហើន តែក៏កុំភ័យខ្លាចរហូតដល់បាត់បង់ម្ចាស់ការ

60

ភ្នំពេញ៖ លោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញបានស្នើអោយរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ទាំងអស់គ្នា ដោយសូមកុំប្រហែស កុំព្រហើន តែក៏កុំភ័យខ្លាចរហូតដល់បាត់ម្ចាស់ការនិងបាត់ផលិតភាព ការងារឲ្យសោះ

   ការស្នើបែបនេះបានធ្វើឡើងកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ខណៈចុះប្រតិបត្តិការការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយរដ្ឋបាលខណ្ឌច្បារអំពៅ តាមការប្រគល់ភារកិច្ចរបស់លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ។ ក្រៅពីការងារខាងលើលោកនួន ផារ័ត្ន ក៏បានឆ្លៀតឱកាសចូលរួមកិច្ចប្រជុំក្នុងក្របខណ្ឌដៃគូកិច្ចសហប្រតិបត្តិការអន្តរជាតិផងដែរ ដោយលោកបញ្ជាក់ថា ការងារទាំងអស់សុទ្ធតែសំខាន់ដូចគ្នា លោកសូមរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ទាំងអស់គ្នា និងសូមកុំប្រហែស កុំព្រហើន តែក៏កុំភ័យខ្លាចរហូតដល់បាត់ម្ចាស់ការនិងបាត់ផលិតភាពការងារឲ្យសោះ៕

 

 

អត្ថបទដែលជាប់ទាក់ទង