ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នក​ដែល​រស់នៅក្នុង​ខណ្ឌ​ច្បារអំពៅ​ចំនួន​១៣​នាក់ មាន​វិជ្ជមាន​វីរុស​កូ​វីដ​-១៩

77

​គិតពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បានធ្វើ​តេស្ត​អ្នក​ប៉ះពាល់​សរុប​ទាំងអស់​បាន​ចំនួន ៩,៧៩៣​នាក់ ដែល​នៅក្នុង​ចំនួន​នេះ មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​ថ្មី សរុប​ចំនួន ២៣​នាក់ ក្នុងនោះ​មាន​អ្នក​ដែល​រស់នៅក្នុង​ខណ្ឌ​ច្បារអំពៅ​ចំនួន​១៣​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​ពួកគេ​ទាំងនោះ​រួមមាន ៖
១៖ បុរស​ជនជាតិខ្មែរ​អា​យុ ៣៩​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​បូរី លឹម ឈាង​ហាក់ សង្កាត់​វាល​ស្បូវ​ខណ្ឌ ច្បារអំពៅ រាជធានី​ភ្នំពេញ ជា​បុគ្គលិក​នៅ​ហាង​លក់​កុំព្យូទ័រ ឈ្មោះ ឌី​ម កុំព្យូទ័រ ផ្លូវ​ព្រះសីហនុ រាជធានី​ភ្នំពេញ ដែល​ត្រូវជា​បងថ្លៃ​ជីដូនមួយ​របស់​បុរស​អាយុ ២៣​ឆ្នាំ ដែល​បាន​រកឃើញ​មាន​វីរុស​កូ​វីដ​-១៩ នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២០ កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

២៖ ស្ត្រីជន​ជាតិខ្មែរ​អាយុ ៣២​ឆ្នាំ ជា​ភរិយា​បុរស​អាយុ ៣៩​ឆ្នាំ​ខាងលើ មាន​អាសយដ្ឋាន​ស្នាក់នៅ បូរី លឹម ឈាង​ហាក់ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ដែល​ត្រូវជា​បងប្អូន​ជីដូនមួយ បុរស​អាយុ ២៣​ឆ្នាំ ដែល​បាន​រកឃើញ​វីរុស​កូ​វីដ​-១៩ នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២០​។​

៣៖ កុមារា​ជនជាតិខ្មែរ​អា​យុ ០៣​ឆ្នាំ ត្រូវជា​កូនប្រុស បុរស​អាយុ ៣៩​ឆ្នាំ និង​ស្ត្រី​អាយុ​៣២​ឆ្នាំ ខាងលើ មាន​អាសយដ្ឋាន​ស្នាក់នៅ​បូរី លឹម ឈាង​ហាក់ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ដែល​ត្រូវជា​ក្មួយប្រុស​បុរស​អាយុ ២៣​ឆ្នាំ ដែល​បាន​រកឃើញ​វីរុស​កូ​វីដ​-១៩ នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ ២០២០​។​

៤៖ បុរស​ជនជាតិខ្មែរ​អា​យុ ២៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ជា​បុគ្គលិក​ធនាគារ​ចិន (​កាណាឌីយ៉ា ផ្លូវ​មុនី​វង្ស​) ដែល​បាន​ប៉ះពាល់​ជាមួយ​ស្ត្រី​អាយុ​៣៦​ឆ្នាំ ដែល​រកឃើញ​វីរុស​កូ​វីដ​១៩ កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០​។ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុរស​រូប​នេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ វៀត រាជធានី​ភ្នំពេញ​។​

៥៖ ស្ត្រីជន​ជាតិខ្មែរ​អាយុ ២១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ (​ត្រូវជា​ប្អូនស្រី​បង្កើត​ស្ត្រី​ខាងលើ​) ជា​បុគ្គលិក​ធនាគារ​កា​ឆេ​យូ​ណាយ​ធី​ត រាជធានី​ភ្នំពេញ​។ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​ស្ត្រី​នេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ​។​

៦៖ ស្ត្រីជន​ជាតិខ្មែរ​អាយុ ២៥​ឆ្នាំ និង​ទារក (​ជនជាតិខ្មែរ​) អាយុ​៧​ខែ មាន​អាសយដ្ឋាន​នៅ​ស្នាក់ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ លទ្ធផល​ធ្វើការ​វិភាគ​វត្ថុ​សំណាក​របស់​បុគ្គល​ទាំងពីរ​ខាងលើ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ បាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

៧៖ ស្ត្រីជន​ជាតិខ្មែរ អាយុ​៤៥​ឆ្នាំ រស់នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ជា​ម្តាយមីង​របស់​អ្នក​ជំ​អឺ​កូ​វីដ​១៩​ថ្មី ដែល​រកឃើញ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨ ខែវិច្ឆិកា​។​

៨៖ ស្ត្រីជន​ជាតិខ្មែរ អាយុ​៣០​ឆ្នាំ រស់នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ គ្រួសារ​អ្នកបើកបរ​របស់​អ្នកជំងឺ​កូ​វីដ​១៩ ថ្មី ដែល​រកឃើញ​ក្នុង​ព្រឹ​ត្ត​ការណ៍ សហគមន៍ ២៨ វិច្ឆិកា​។​

៩៖ ស្ត្រីជន​ជាតិខ្មែរ​អាយុ (​មិនបាន​រាយការណ៍​) រស់នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ជា​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នកជំងឺ​កូ​វីដ​១៩ ថ្មី ដែល​រកឃើញ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​។​

១០៖ ស្ត្រីជន​ជាតិខ្មែរ រស់នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ជា​ម្តាយមីង​របស់​អ្នកជំងឺ​កូ​វីដ​១៩ ថ្មី ដែល​រកឃើញ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ។​

១១៖ កុមារា ជនជាតិខ្មែរ អាយុ​៧​ឆ្នាំ រស់នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ជា​ក្មួយប្រុស​របស់​អ្នកជំងឺ​កូ​វីដ​១៩ ថ្មី ដែល​រកឃើញ​ក្នុង​ព្រឹត្តិការណ៍ សហគមន៍ ២៨​វិច្ឆិកា​។​

១២៖ បុរស​ជនជាតិខ្មែរ​អា​យុ ៣៤​ឆ្នាំ រស់នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ដែលជា​អ្នក​ប៉ះពាល់​អ្នកជំងឺ​កកូ​វីដ​១៩​ថ្មី ដែល​រកឃើញ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​។​

​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០២០ វត្ថុ​សំណាក​ដែល​នៅសល់​ពីថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២០ ចំនួន​៩៦​នាក់ បូក បន្ថែមចំនួន​វត្ថុ​សំណាក​ទទួលបាន​បន្ថែម នៅ​ថ្ងៃ​ដដែល​ពី​ខេត្ត និង​រាជធានី​ភ្នំពេញ សរុប​មាន​ចំនួន ១,០២៧ នាក់ ត្រូវបានធ្វើ​វិភាគ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺមាន​លទ្ធផល វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី ចំនួន​០៤​នាក់ (​ដែលជា​អ្នកជំងឺ​ខាងលើនេះ​)​។ ដោយឡែក​មាននៅ​សល់​វត្ថុ​សំណាក​ចំនួន ៧៩​សំណាក​ផ្សេងទៀត ដែល​ត្រូវ វិភាគ​បន្ត​នៅ​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០២០​។​

​គិតពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បានធ្វើ​តេស្ត​អ្នក​ប៉ះពាល់​សរុប​ទាំងអស់​បាន​ចំនួន ៩,៧៩៣​នាក់ ដែល​នៅក្នុង​ចំនួន​នេះ មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​ថ្មី សរុប​ចំនួន ២៣​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​ដោយ​សង្កេតឃើញថា មានការ​កើនឡើង​នូវ​អ្នកជំងឺ​កូ​វីដ​-១៩ ដែលមាន​ការចម្លង​បន្ត​គ្នា​ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ ហើយ​ការរុករក​ស្រាវជ្រាវ កំពុងតែ​ត្រូវបានធ្វើ​យ៉ាងសកម្ម​នោះ ក្រសួងសុខាភិបាល សូម​អំពាវនាវ​ឱ្យ​គ្រប់​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ «​សហគមន៍ ២៨​វិច្ឆិកា​» ទាំងអស់ ជាពិសេស​អ្នក​ដែល​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​ដែល​ធ្វើការ​នៅ​ធនាគារ​កា​ថេ (​ផ្លូវ​សម្ដេច​ប៉ាន​) និង​ធនាគារ​ចិន (​អាគារ​កាណាឌីយ៉ា ផ្លូវ​ព្រះមុនីវង្ស​) ក្នុង​រាជធានី​ភ្នំពេញ តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ ឬ​នៅ​សណ្ឋាគារ ឬ​នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅតាម​ខេត្ត ឱ្យបាន​គ្រប់​ចំនួន​១៤​ថ្ងៃ និង​អនុវត្តន៍​វិធានការ​ការពារ​ខ្លួន កុំឱ្យ​ចម្លង​ទៅ​អ្នកដទៃ ឱ្យបាន​ត្រឹមត្រូវ​ជាទីបំផុត ទៅតាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​របស់​ក្រសួងសុខាភិបាល ហើយ​កុំ​ដើរចេញ​ក្រៅ​ផ្ទះ ឬ​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក ក្នុងអំឡុង​ពេលធ្វើ​ច​ត្តា​ឡី​ស័ក​នេះ ឱ្យសោះ ដើម្បី​ទប់ស្កាត់​ការចម្លង​វីរុស​ដ៏​កាច​សាហាវ​នេះ ពី​ម្នាក់​ទៅ​ម្នាក់ និង​កុំឱ្យ​មានការ​រាតត្បាត​នៅក្នុង​សហគមន៍​។​

​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ មាន​បន្ទុក​ទទួលខុស​ត្រូវ លើ​ការចាត់ចែង​គ្រប់គ្រង និង​តាមដាន​ការធ្វើ​ច​ត្តា​ឡី​ស័ក​នេះ ដោយ​បុគ្គល​ម្នាក់ៗ ត្រូវ​ទទួលខុសត្រូវ​ផ្ទាល់ខ្លួន ក្នុងការ​រក្សា​ការពារ​ខ្លួន​កុំឱ្យ​មានការ​ឆ្លង​វីរុស​កូ​វីដ​-១៩ មក​ខ្លួនឯង ទៅ​អ្នកដទៃ និង​នៅក្នុង​សហគមន៍ ដើម្បី​សុខភាព​ផ្ទាល់ខ្លួន​លោកអ្នក ក្រុមគ្រួសារ​លោកអ្នក និង​សហគមន៍ បាន​ចៀសផុត​នូវ​ការឆ្លង​ជំងឺ​ដ៏ កាច​សាហាវ​នេះ​។​

​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ សូម​បន្ត​ការរស់នៅ​ធម្មតា​តាមបែប​គន្លង​ថ្មី ដោយ​ពាក់​ម៉ាស់ (​ក្នុងករណី​ចាំបាច់​) ជាពិសេស​នៅក្នុង​កាលទេសៈ​នេះ សូមកុំ​ដើរចេញ​ក្រៅ​ផ្ទះ បើ​មិនចាំបាច់ តែបើ​អាក់ខាន​មិនបាន​ពេលចេញ​ដើរ ត្រូវ​ពាក់​ម៉ាស់​ជាប់​ជានិច្ច ត្រូវ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ និង​ទឹកស្អាត ឬមួយ​អាល់ កុល ឬ​ទឹក​ដែល​សម្រាប់​លាងដៃ ឱ្យបាន​ញឹកញាប់ កុំ​យកដៃ​ដែល​មិនបាន​លាង​សម្អាត មក​ប៉ះ​ផ្ទៃ​មុខមាត់​របស់ខ្លួន និង​ត្រូវ​រក្សា​សុវត្ថិភាព​សង្គម​។​

​សូមជម្រាបថា គិត​ត្រឹម​ម៉ោង​០៧​និង​០០​ព្រឹក​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២០ នៅ​កម្ពុជា​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​៣៣៥​នាក់ (​ស្ត្រី ៧៦​នាក់ និង​បុរស ២៥៩​នាក់​) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន ៣០៤​នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន ៣១​នាក់​។​

​ក្រសួងសុខាភិបាល សូម​អំពាវនាវ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​អនុវត្តន៍​តាម សារ​សំឡេង​ណែនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នា​យប់​ថ្ងៃទី ២៩ និង​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ដែល​បាន​ថ្លែង​ចេញពី​ខេត្តសៀមរាប​នា​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ពាក់ព័ន្ធ​នឹង​ករណី​វិជ្ជមាន វីរុស​កូ​វីដ​-១៩ រកឃើញ​ក្នុងពេល​ថ្មីៗ​នេះ និង​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដោយ​សូមឱ្យ អ្នក​ទាំងអស់ ដែល​ពាក់ព័ន្ធ​ជាមួយនឹង «​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​» ដែល​បាន​រកឃើញ​វិជ្ជមាន វីរុស​កូ​វីដ​-១៩ ថ្មី មានដូចជា​អ្នក​ប៉ះពាល់​នៅ​ផ្សារ​អី​អន​១ សាលារៀន​មួយចំនួន និង​កន្លែង​ផ្សេងៗ ដែល​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​នៅក្នុង​រាជធានី​ភ្នំពេញ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី ខេត្តព្រះវិហារ និង​ខេត្តសៀមរាប ជាដើម សូម​អញ្ជើញ​ទៅធ្វើ​តេស្ត​រក​វីរុស​កូ​វីដ​-១៩ ដែល​បន្តធ្វើ​នៅថ្ងៃនេះ​ទៀត នៅតាម​ទីតាំង​៖ បរិវេណ​ផ្សារ​អី​អន​១ បរិវេណ​ក្រសួងមហាផ្ទៃ បរិវេណ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត (​សម្រាប់​សិស្សសាលា និង​លោកគ្រូ​អ្នកគ្រូ​ដែល​ពាក់ព័ន្ធ​) និង​នៅ​ពន្ធនាគារ ព្រៃ​ស (​សម្រាប់​អ្នកពាក់ព័ន្ធ​កន្លែង​នោះ​) ហើយ​ក្រសួង​អាចធ្វើ​នៅ​កន្លែង​ផ្សេងៗ​ទៀត​ទៅតាម​ការ ចាំបាច់​ផងដែរ ដែល​តេស្ត​នេះ​មាន​ធ្វើ​ទៅតាម​ថ្ងៃ​ដូចតទៅ​៖

១) តេស្ត​លើក​ទី​១ ធ្វើ​នៅ​ថ្ងៃទី​២៩ និង​បន្តធ្វើ​នៅ​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ​២០២០
២) តេស្ត​លើក​ទី​២ ធ្វើ​នៅ​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០២០
៣) តេស្ត​លើក​ទី ៣ ធ្វើ​នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០

​ក្រសួងសុខាភិបាល បាន​បន្ថែមថា បុគ្គល​ដែល​ពាក់ព័ន្ធ​ទាំងអស់ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ នៅតាម​ផ្ទះ​របស់ខ្លួន ឱ្យបាន​ត្រឹមត្រូវ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដែល​តែងតែ​ចេញផ្សាយ​ជារឿយៗ​នូវ​ចំណុច​១០​យ៉ាង​នៃ​ការ ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ផ្ទះ នៅក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក ឬ​នៅតាម​សណ្ឋាគារ ហើយ​សម្រាប់​អ្នក​នៅ​ដែល​មិន មានលទ្ធភាព​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​ខ្លួនឯង​នោះ សូម​អញ្ជើញ​ទៅ​ស្នាក់នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​សណ្ឋាគារ សុខា​ភ្នំពេញ ដែល សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានប្រកាសថា​ការធ្វើ​តេស្តរ​កកូ​វីដ​-១៩ និង​ការ​ស្នាក់​ធ្វើ ច​ត្តា​ឡី​ស័ក​នៅ​សណ្ឋាគារ​នេះ គឺ​រដ្ឋ​ជា​អ្នកចេញ​សា​ហ៊ុយ​ជូន​បងប្អូន ហើយ​សម្រាប់​នៅតាម​បណ្ដា​ខេត្ត សូម​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ចាត់ចែង​រៀបចំ និង​គ្រប់គ្រង​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់​ឱ្យបាន​ហ្មត់ចត់ ជាទីបំផុត អ្នក​ដែល​មិនមាន​លទ្ធភាព​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ ត្រូវ​ស្នាក់នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ដែល រៀបចំ​ដោយ​អាជ្ញាធរខេត្ត​ដោយ​រដ្ឋ​ជា​អ្នកទទួលបន្ទុក​។​

​កិច្ចការ​នេះ សំខាន់​ណាស់​នៅក្នុង​ដំណាក់កាល​នេះ ដើម្បី​កាត់ផ្តាច់​ខ្សែចម្លង​ពី​បុគ្គល​មួយ ទៅ​បុគ្គល​មួយ​ពី​បុគ្គល​ទៅ​ក្រុមគ្រួសារ និង​ពី​បុគ្គល​ចម្លង រាតត្បាត​នៅក្នុង​សហគមន៍​។ ដូច្នេះ​អ្នក​ដែល​ប៉ះពាល់​ទាំងអស់ សូម​ចូលរួម​ធ្វើ​កិច្ចការ​ទាំងនេះ តាម​ការ អំពាវនាវ​ឱ្យបាន​គ្រប់គ្នា ដើម្បី​ខ្លួនឯង ដើម្បី​គ្រួសារ​ខ្លួន និង​ដើម្បី​សហគមន៍​យើង មិនមាន​ការចម្លង បន្ត​គ្នា​ក្នុង​ទ្រង់ទ្រាយ​ធំ​។ ប្រសិនបើ​បុគ្គល​ណា​មាន​បញ្ហា​សុខភាព សូម​ប្រញាប់ប្រញាល់​ជូន​ព័ត៌មាន​តាម លេខ​ដែល​បាន​ជូន​ខាងក្រោម​នេះ​ស្រាប់ ដើម្បី​ក្រុមគ្រូពេទ្យ​អាចជួយ​អន្តរាគមន៍​បាន​ទាន់ពេលវេលា​។​

​ក្រសួងសុខាភិបាល អំពាវនាវ​ដល់​អ្នក​ដែល​ប៉ះពាល់​ជាមួយ​ក្រុមគ្រួសារ​លោក​អគ្គ​នាយក​ពន្ធនាគារ ចាំបាច់​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ​នៅតាម​ផ្ទះ​របស់ខ្លួន ឲ្យ​បាន​ត្រឹមត្រូវ និង​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក នៅ​ខេត្តសៀមរាប ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និង​បន្ទាយមានជ័យ និង​អនុវត្តន៍​ទៅតាម​សារ​សំឡេង ណែនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នា​យប់​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ និង​របស់​ក្រសួងសុខាភិបាល ឲ្យ​បាន​ហ្មត់ចត់​ជាទីបំផុត ហើយ​កុំ​ដើរចេញ​ក្រៅ​ផ្ទះ ឬ​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក ក្នុងអំឡុង​ពេលធ្វើ​ច​ត្តា​ឡី​ស័ក​នេះ​ឲ្យ​សោះ ដើម្បី​ទប់ស្កាត់​ការចម្លង​វីរុស​ដ៏​កាច​សាហាវ​នេះ ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់ និង​កុំ​ឲ្យ​មានការ​រាតត្បាត​ទ្រង់ទ្រាយ​ធំ​នៅក្នុង​សហគមន៍​។​

​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ និង​មន្ទីរ​សុខាភិបាល​ខេត្ត​ដែល​ជាប់​ពាក់ព័ន្ធ ត្រូវ​បន្ត​រុករក​ស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់ និង​ធ្វើការ​តាមដាន ការងារ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃនេះ​ជា​បន្តទៀត ដើម្បី​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​១៩​បន្ត​គ្នា ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ នៅ​សហគមន៍​ផងដែរ​។ រីឯ​ផ្សារ​ទំនើប​អ៉ឺ​អន​១ ត្រូវបាន​បិទ​ជា​បណ្តោះអាសន្ន​ក្នុង​រយៈពេល​២-៣​ថ្ងៃ​សិន ដើម្បី​ស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់ ប៉ុន្តែ​ទោះយ៉ាងណា ក្រោយ​ការស្រាវជ្រាវ​និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​មក​នោះ ផ្សារ​ទំនើប​អ៉ឺ​អន​១​ត្រូវបាន​បើក​ឲ្យ​ដំណើរការ​ឡើងវិញ​ហើយ​។​

​ដោយ​អគ្គនាយក​ពន្ធនាគារ​ក្រសួងមហាផ្ទៃ មានការ​ជួបប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​មួយចំនួន នៅ​សប្តាហ៍​កន្លងទៅនេះ និង​ដោយសារ​អ្នកជំងឺ​មាន​ប្រវត្តិ ធ្វើដំណើរ​ទៅ​ខេត្តសៀមរាប និង​ទីកន្លែង​ផ្សេងៗ​ទៀត ដូចជា​ផ្សារ​ទំនើប​អ៉ី​អន​១ និង​ខេត្តបន្ទាយមានជ័យ​ជាដើម ហើយ​អ្នក​ប៉ះពាល់​ផ្ទាល់​មួយចំនួន ក៏បាន​ធ្វើដំណើរ​ទៅ​ខេត្តស្ទឹងត្រែង មណ្ឌលគិរី និង​អាចមាន​ខេត្ត​ផ្សេងៗ​ទៀត (​កំពុង​ស្រាវជ្រាវ​បន្ត​) នៅក្នុង​រយៈពេល​មួយ​សប្តាហ៍​កន្លងទៅនេះ ក្រសួងសុខាភិបាល បានរៀបចំ​ក្រុមការងារ​យក​សំណាក​៕​ដោយ​៖

អត្ថបទដែលជាប់ទាក់ទង