ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានផ្សារបឹងកេងកង ចុះចែកម៉ាស់ដល់អាជីវករ,អ្នករត់ម៉ូតូឌុប,អ្នកលៀសហាលផងដែរ

156

ភ្នំពេញ៖ លោកឯក និមល ប្រធានគណៈកម្មការផ្សារបឹងកេងកង និង សហការី នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះបានបន្តចុះចែកម៉ាស់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន តាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ ជូនដល់ដៃបងប្អូនអាជីករលក់ដូរ កញ្ជ្រែងល្អី កំលាំងរត់ម៉ូតូឌុប ម៉ូតូកង់បី ឥណ្ឌានិងអ្នកលក់លៀសហាលតាមរទេះរុញ ក្នុង និងជុំវិញបរិវេណផ្សារបឹងកេងកងស្ថិតនៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ។

ក្នុងនាមអាជីករ កំលាំងម៉ូតូ ឌុប ម៉ូតូកង់បីឥណ្ឌ លោក ឯក និមល ប្រធានគណៈកម្មការគ្រប់គ្រងផ្សារបឹងកេងកង សូមថ្លែងអំណរអរគុណយ៉ាងជ្រាល ជ្រៅ ចំពោះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន, ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលជានិច្ចកាលតែងតែគិតពីបញ្ហាសុខភាព និង ជីវភាពរស់នៅរបស់បងប្អូនអាជីវករ និង កម្មករតាមផ្សារទូទាំងរាជធានីភ្នំពេញ ៕

 

 

អត្ថបទដែលជាប់ទាក់ទង