ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទីតាំង internet គ្មានយីហោ២កន្លែង សង្ស័យបង្កប់ល្បែងស៊ីសងល្មើសច្បាប់ នៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី២ បើកដំណើរការយ៉ាងរលូន

53

ភ្នំពេញ៖ ទីតាំង internet គ្មានយីហោ២កន្លែង សង្ស័យបង្កប់ល្បែងស៊ីសងល្មើសច្បាប់ បើកដំណើរការ២៤ម៉ោងលើ២៤ម៉ោង ហើយទីយតាំងទាំង២នេះ គេឃើញមានមនុស្សចេញចូលជាបន្តបន្ទាប់ មិនដែលដាច់ឡើយ មិនថាពេលថ្ងៃ រឺពេលយប់ជ្រៅរំលងអធ្រាត្រនោះទេ ។

ទីតាំង internet គ្មានយីហោ២កន្លែងសង្ស័យ បង្កប់ល្បែងស៊ីសងល្មើសច្បាប់នេះ ស្ថិតនៅតាមបណ្តោយផ្លូវប៉េតុង ម្តុំវត្តពោធិ៍ញាណ ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំង internet គ្មានយីហោ២កន្លែងសង្ស័យ បង្កប់ល្បែងស៊ីសងល្មើសច្បាប់ បើកដំណើរការ២៤ម៉ោង លើ២៤ម៉ោង ចំពោះទីតាំងទាំង២នេះ គេឃើញមានមនុស្សចេញចូលជាបន្តបន្ទាប់ មិនដែលដាច់ឡើយ មិនថាពេលថ្ងៃ ឬពេលយប់ជ្រៅរំលងអធ្រាត្រនោះទេ ហើយទីតាំងនេះ ជាជាជម្រកសម្រាប់ក្រុមក្មេងញៀនថ្នាំ មកប្រមូលផ្តុំគ្នា ដើម្បីប្រើប្រាស់ថ្នាំញៀនផងដែរ។

គួរបញ្ជាក់ថា ល្បែងស៊ីសងខុសច្បាប់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាចំណុចដែលត្រូវប្រយុទ្ធប្រឆាំង និងបង្ក្រាបឲ្យខាងតែបាន នៅក្នុងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព។

ប្រពលរដ្ឋសង្ឃឹមថា អាជ្ញាធរមូលដ្ឋាន នឹងមិនបណ្តែតបណ្តោយឲ្យទីតាំង internet គ្មានយីហោ២កន្លែងសង្ស័យ បង្កប់ល្បែងស៊ីសងល្មើសច្បាប់បែបនេះ បង្កភាពអសន្តិសុខដល់ប្រជាជនក្នុងរាជធានីភ្នំពេញបន្តទៀតនោះទេ ពីព្រោះកាលណាកើតល្បែងស៊ីសងនេះហើយគឺជាមូលហេតុនៃអំពើចោរកម្ម៕

អត្ថបទដែលជាប់ទាក់ទង