ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពង្រឹង​ការអនុវត្ត​វិធានការ​អនាម័យ​បន្ថែម និង​ជាពិសេស នៅតាម​ផ្សារ​ទំនើប ធនាគារ និង​កន្លែង​ប្រកប​អាជីវកម្ម​ផ្សេងៗ​

72

​ភ្នំពេញ​៖ សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​ស្តីពី ការពង្រឹង​ការអនុវត្ត​វិធានការ​អនាម័យ​បន្ថែម និង​ជាពិសេស នៅតាម​ផ្សារ​ទំនើប ធនាគារ និង​កន្លែង​ប្រកប​អាជីវកម្ម​ផ្សេងៗ​។​

​ដើម្បី​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​-១៩ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ បង្ការ​ការរីក​រាលដាល​ច្រើន​ចូលទៅក្នុង សហគមន៍ ក្រសួងសុខាភិបាល​សូម​ធ្វើការ​ណែនាំ​បន្ថែម ជូន​ដល់​អាជីវករ​នៅ​ផ្សារ​ទំនើប តាម​ធនាគារ និង​កន្លែង ប្រកប​អាជីវកម្ម​ផ្សេងៗ​ទៀត​ត្រូវ​ពង្រឹង និង​យកចិត្តទុកដាក់​បន្ថែម​ទៅលើ​ការការពារ បង្ការ​ការឆ្លង​ជាយថាហេតុ នូវ​វីរុស​កូ​វីដ​-១៩ នៅពេល​ជួប​ជាមួយ​អតិថិជន​ទូទៅ​នៅក្នុង​ទីតាំង​អាជីវកម្ម​របស់ខ្លួន ដូចខាងក្រោម​៖

​បុគ្គលិក​បម្រើ​ការងារ​ទាំងអស់គ្នា​ត្រូវ​ពាក់​ម៉ាស និង​របាំងមុខ​ការពា​រ​ឱ្យបាន​ត្រឹមត្រូវ និង​ជាប់​ជាប្រចាំ​។ អតិថិជន​ទាំងអស់​ត្រូវ​ពាក់​ម៉ាស​វេជ្ជសាស្ត្រ ឬ​ម៉ាស​ក្រណាត់ ឱ្យបាន​ត្រឹមត្រូវ និង​ជាប់​ជានិច្ច​ទាំងអស់គ្នា​។​

– ធនាគារ ផ្សារ​ទំនើប និង​ហាង​នីមួយៗ ត្រូវ​៖ បំពាក់​ម៉ាស៊ីន​វាស់​កំដៅ​ស្វ័យប្រវត្តិ ឬ​ទែ​ម៉ូ​ម៉ែត្រ​វាស់​កំដៅ​ដោយ​ដៃ និង​អាល់កុល ឬ​ដែល​លាងដៃ នៅ គ្រប់​ច្រកចូល និង​ដាក់​អាល់កុល ឬ​ដែល​លាងដៃ​នៅក្នុង​ទីតាំង​ប្រតិបត្តិការ​របស់ខ្លួន និង​តម្រូវឱ្យ​លាង ដៃ​ជា​ញឹកញាប់ ជាពិសេស​បន្ទាប់ពី​បាន​ប៉ះពាល់​វត្ថុ​ផ្សេងៗ ក្រោយពេល​ចូល​បន្ទប់ទឹក និង​មុនពេល បរិភោគ​អាហារ​។​ល​។​

– រៀបចំ​ទីតាំង​ឈរ ឬ​អង្គុយ​សម្រាប់​បុគ្គលិក និង​អតិថិជន​របស់ខ្លួន ដោយ​រក្សា​គម្លាត​សុវត្ថិភាព​យ៉ាងតិច ១,៥ ម៉ែត្រ ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​។ ដាក់​បង្ហាញ​នូវ​ស្លាក​សញ្ញា​ណែនាំ​ការពាក់​ម៉ាស់ និង​រក្សា​អនាម័យ​ដៃ​ស្អាត និង​ការណែនាំ​អនាម័យ​ពេល​។​

-​កណ្តាស នៅ​គ្រប់​ច្រកចូល និង​ទីតាំង​ដែល​អាច​មើលឃើញ​ទាំងអស់គ្នា​។ ធ្វើការ​តាមដាន​សីតុណ្ហភាព​រាងកាយ​បុគ្គលិក​របស់ខ្លួន​ជា​រៀងរាល់ថ្ងៃ យ៉ាងតិច ៣​ដង ក្នុង​១​ថ្ងៃ​។ ការធ្វើ​បដិសណ្ឋារកិច្ច ត្រូវ​ធ្វើតាម​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ ដោយ​លើកដៃ​សំពះ ចៀសវាង​ការ​ចាប់ដៃគ្នា​។​

​ម្ចាស់​អាជីវកម្ម អ្នកគ្រប់គ្រង និង​បុគ្គលិក​បម្រើការ​ងារ​ទាំង​អស់​ត្រូវ​រាយការណ៍​ឱ្យបាន​ឆាប់រហ័ស​ជូន​ដល់ អាជ្ញាធរ​ពាក់ព័ន្ធ ឬ​ក្រុម​ឆ្លើយតប​បន្ទាន់​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ ១១៥ ដោយ​មិន​គិតថ្លៃ រាល់ពេល សង្កេតឃើញ​មាន​ករណី​សង្ស័យ​ចូលក្នុង​និយមន័យ​នៃ​ជំងឺ​កូ​វីដ -១៩ (​ដែលមាន​ជូន​ភ្ជាប់​មកជា​មួយ​)​។​

​ក្រសួងសុខាភិបាល​សូម​អរគុណ​ចំពោះ​បងប្អូន​អាជីវករ និង​អតិថិជន​ទាំងអស់​ដែល​បាន​យល់ដឹង និង សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុងពេល​កន្លងមកហើយ​នឹង​បន្ត​យកចិត្តទុកដាក់​ទៅលើ​វិធាន​ការណែនាំ​ខាងលើ ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូ​វីដ​-១៩ ជាយថាហេតុ​៕​

អត្ថបទដែលជាប់ទាក់ទង