ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភរិយាសន្តិសុខខណ្ឌជ្រោយចង្វាម្នាក់ ទើបសម្រាលកូន បានទទួលអំណោយឧបត្ថម្ភអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌជ្រោយចង្វា

70

 

ភ្នំពេញ៖នៅព្រឹកថ្ងៃថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌជ្រោយចង្វារ ដឹកនាំដោយ លោកស្រី ស្វាយ សុជាតិ អភិបាលរងខណ្ឌ តំណាង លោក ឃ្លាំង ហួត ប្រធានកិត្តិយសអនុសាខា កាកបាទក្រហមខណ្ឌជ្រោយចង្វារ បានជួបសួរសុខទុក្ខ លោក លន ចាន់លី ជាកងកម្លាំងសន្តិសុខសណ្តាប់ធ្នាប់សាលាខណ្ឌជ្រោយចង្វារ ដែលមានភរិយាទើបសម្រាលកូនរួច ។

អំណោយឧបត្ថម្ភរួមមាន៖ អង្ករ ២៥គ.ក្រ , មី ១កេស, ស្ករស ២គ.ក្រ, អំបិល ១គ.ក្រ, តែ ៥កញ្ចប់, ត្រីខ ៤កំប៉ុង, ទឹកស៊ីអុីវ ៣ដប, ទឹកត្រី ៣ដប, ទឹកផ្លែឈើ ៥កំប៉ុង, ទឹកដោះគោខាប់ ៣កំប៉ុង, កំសៀវ ១, បំពង់ទឹកក្តៅ ១, ធុងទឹកកក ១, កញ្ច្រែង ១, ក្រមា ១, សារ៉ុង ១ និងថវិកា ៤២០,០០០រៀល ក្នុងនោះថវិកា លោក ឃ្លាំង ហួត និង លោកស្រី ៤០ម៉ឺនរៀល៕

អត្ថបទដែលជាប់ទាក់ទង