ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​ស្រុក​ឯក​ភ្នំដុត​បំផ្លាញ​សាច់​មង ឯអ្នកប្រព្រឹត្ត​បទល្មើស​នេសាទចាប់មិនបាន

76

​បាត់ដំបង​៖ នគរបាល​ស្រុក​ឯក​ភ្នំ​ បង្ក្រាប​បទល្មើស​នេសាទ​ដោយ​ខុសច្បាប់ នៅ​ចំណុច​បឹង​ន​រា​អូរ​ក្របី​ស្អុយ​(​អតីត​ឡូ​តិ៍​លេខ​០២​បាត់ដំបង​) ដោយ​ធ្វើ​ការដុត​បំផ្លាញចោល​នូវ​សាច់​មង​-​ប​ង្កោ​ល​ឈើ​-​ឡុ​ក ​និងបាន​ចាក់​​លែង​ត្រី​ចម្រុះ​ទៅក្នុង​ទឹក​បឹង​ទន្លេ​វិញ​។​

​នៅ​ព្រឹក​ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ​២០២០ នេះ​ដោយបាន​ការអនុញ្ញាត​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង លោក​វរសេនីយ៍ឯក ឡុង យោធា​វីរៈ អធិការនគរបាល​ស្រុក​ឯក​ភ្នំ បាន​ដឹកនាំ​កងកម្លាំង​ក្នុង​អង្គភាព រួមជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​កោះ​ជី​វាំង ចូលរួម​ក្នុង​សកម្មភាព​បង្ក្រាប បទល្មើស​នេសាទ​ដោយ​ខុសច្បាប់ នៅ​ចំណុច​បឹង​ន​រា​អូរ​ក្របី​ស្អុយ (​អតីត​ឡូ​តិ៍​លេខ​០២​បាត់ដំបង​) ស្ថិតនៅក្នុង​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ។

​សកម្មភាព​បង្ក្រាប​នេះ​ដឹកនាំ​ដោយ លោក ម៉ិ​ល សុផល អភិបាល​នៃ​គណៈ​អភិបាលស្រុក និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ឯក​ភ្នំ រួមជាមួយ​មន្ត្រី​ផ្នែក​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។​

​ជា​លទ្ធផល​សម្រេចបាន​ដោយ​ធ្វើ​ការដុត​បំផ្លាញចោល នូវ​សាច់​មង​ប្រវែង​៥,៥០០​ម៉ែត្រ​-​ប​ង្កោ​ល​ឈើ​ចំនួន​១,៥០០​ដើម​-​ឡុ​ក សម្រាប់​ចាប់​ត្រី​ចំនួន ២១​ឡុ​ក បាន​ចាក់​លែង​ត្រី​ចម្រុះ​ចំនួន​១០០​គីឡូក្រាម ទៅក្នុង​ទឹក​បឹង​ទន្លេ​វិញ ក្រៅពីនោះ​បានធ្វើ​ការអប់រំ​ឱ្យ​អ្នកប្រព្រឹត្ត​តិចតួច​ ឱ្យ​រុះរើ​ឧបករណ៍​ល្មើស​ចេញពី​ក្នុង​ទឹក​វិញ​ដោយ​ខ្លួនឯង និង​ណែនាំ​ឱ្យ​បញ្ឈប់​សកម្មភាព​ល្មើស​បែបនេះ​បន្តទៀត រីឯ​អ្នកប្រព្រឹត្តិ​ល្មើស​ដោយ​ទ្រង់ទ្រាយ​ធំ​អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ​បាន​ស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​អនុវត្ត​ទោស​នៅពេល​ខាងមុខ​៕

អត្ថបទដែលជាប់ទាក់ទង