ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌបឹងកេង កងបន្តចលនាយុទ្ធនាការចុះចែកម៉ាសជូនដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងមហាវិថីម៉ៅសេទុង

76

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌបឹងកេងកង ដឹកនាំការងារនេះដោយលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ព្រមទាំងមន្រ្តីក្រោមឱវាទជាច្រើននាក់ នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ បានបន្តចលនាយុទ្ធនាការចុះចែកម៉ាសដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូនដល់ដៃបងប្អូនប្រជាពលរដ្ឋដែលពួកគាត់ធ្វើដំណើរលើមហាវិថីម៉ៅសេទុង នៅទល់មុខសាលាខណ្ឌបឹងកេងកងដែលស្ថិតនៅ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្នុងនោះដែររដ្ឋបាលខណ្ឌបឹងកេងកង សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋមេត្តាគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសឆ្ងាយពីការឆ្លងមេរោគកូវីដ-១៩ ៕

 

អត្ថបទដែលជាប់ទាក់ទង