ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញ​បុគ្គលិក​ហាង​លក់​សម្លៀកបំពាក់ Pedro មាន​ឆ្លង​វីរុស​កូ​វីដ​១៩ចំនួន៦នាក់

109

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល បាន​រកឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩ នៅលើ​ខ្លួន​បុគ្គលិក​ហាង Pedro ចំនួន​៦​រូប​ថែមទៀត សរុប​អ្នក​ឆ្លង​នៅ​ហាង Pedro កើន​ដល់​៧​នាក់ ខណៈ​ថ្ងៃនេះ​ក៏មាន​អ្នកដំណើរ​មកពី​សហរ​ដ្ឋ​អាមេរិក​៣​នាក់ បាន​ឆ្លង​កូ​វីដ​១៩​។​

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា លទ្ធផល​វិជ្ជមាន​វីរុស​កូ​វីដ​១៩ របស់​បុគ្គលិក​ហាង Pedro នៅ​ផ្លូវ​ព្រះសីហនុ ត្រូវបាន​បញ្ជាក់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នា​រសៀល​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២០​។ ចំណែក​ហាង​លក់​សំលៀកបំពាក់ Pedro ត្រូវបាន​អាជ្ញាធរ​សម្រេច​បិទ​បណ្តោះអាសន្ន​។​

​លោកស្រី​បាន​បន្ថែមថា ថ្ងៃនេះ​ក៏មាន​អ្នកដំណើរ​មកពី​សហរ​ដ្ឋ​អាមេរិក​ចំនួន​៣​នាក់ ឆ្លងកាត់​កោះ​តៃវ៉ាន់ ចូលមក​ភ្នំពេញ​មាន​អវិជ្ជមាន​កូ​វីដ​១៩​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង