ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីជួយស្ថាបនាសួន ច្បារមួយកន្លែងនៅមុខសាលាបឋមសិក្សាកន្ទោកតាមបណ្ដោយផ្លូវជាតិលេខ៤ភូមិព្រៃបឹងសង្កាត់កន្ទោក

43

ភ្នំពេញ៖កាលពីថ្ងៃ ទី៣  ខែធ្នូ  ឆ្នាំ២០២០លោក  ឃឹម  ស៊ុន សូដា  អភិបាលខណ្ឌកំបូល  រួមជាលោក  យ៉ង់  ស៊ីថុល  ចៅសង្កាត់កន្ទោក  បានចុះពិនិត្យសកម្មភាពមន្ត្រីសណ្តាប់ធ្នាប់  ការិយាល័យសាធារណៈការ  ដឹកជញ្ជូនអនាម័យបរិស្ថាន  និង សណ្តាប់ធ្នាប់សាធារណៈ ខណ្ឌ  បន្តស្ថាបនាសួនច្បារនៅចំនុចមុខសាលាបឋមសិក្សាកន្ទោក  ស្ថិតនៅផ្លូវជាតិលេខ៤  ភូមិព្រៃបឹង  សង្កាត់កន្ទោកខណ្ឌកំបូល ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក  ឃួង  ស្រេង  អភិបាលរាជធានីភ្នំពេញ  សម្រាប់បងប្អូនប្រជាពលរដ្ឋ  លំហែរ កម្សាន្ត និងធ្វើលំហាត់ប្រាណ 

ក្នុងឱកាសនោះលោកអភិបាលខណ្ឌកំបូលបានលើកឡើងថា៖សួនច្បារដែលទើបស្ថាបនានេះជាអំណោយដ៏ថ្លៃថ្លានិងជាការគិតគូរររបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញសម្រាប់ប្រជាពលរដ្ឋនៅខណ្ឌកំបូលនោះដូច្នេះខណ្ឌកំបូលយើងនាពេលនេះមានសួនច្បារសម្រាប់អង្គុយលេងកំសាន្តនិងសម្រាប់ហាត់ប្រាណថែមទៀតដូច្នេះសូមបងប្អូនប្រជាពលរដ្ឋអញ្ជើញមកហាត់ប្រាណដើម្បីសុខភាពជាពិសេសបងប្អូនប្រជាពលរដ្ឋរស់នៅខណ្ឌកំបូលសូមមកហាត់ប្រាណ ។

គួរបញ្ជាក់ថា៖ខណ្ឌកំបូលជាខណ្ឌមួយដែលទើបនឹងបង្កើតថ្មីជាខណ្ឌទី១៤ហើយជាខណ្ឌកូនពៅរបស់សាលារាជធានីភ្នំពេញ គិតមកដល់ថ្ងៃ២០កក្ដដានេះមានរយៈពេល១ឆ្នាំនិង២៨ថ្ងៃគត់៕

អត្ថបទដែលជាប់ទាក់ទង