ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យម្នាក់ ឆក់កាបូបជនបរទេស បានសំរេចតែរត់គេចមិនរួច

84

 

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលចាប់វាយខ្នោះភ្លាម ក្រោយពីជិះម៉ូតូមកហុងដាស្គុបពីពណ៍ទឹកប៊ិចពាក់ស្លាកលេខភ្នំពេញ១II-២៩៨០ឆក់កាបូបបុរសជនបរទេសជិះម៉ូតូកង់បីឥណ្ឌា២នាក់ប្ដីប្រពន្ធឆក់បានសំរេចតែរត់គេចមិសំរេចប្រជាពលរដ្ឋស្វាគមន៍រងរបួសតិចតួចបង្កការភ្ញាក់ផ្អើលកកស្ទះផ្លូវមានអ្នកដំណើរឈប់ចោមរោមច្រើន កាលវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី០៤ ខែ ធ្នូ ឆ្នាំ ២០២០នៅចំណុចផ្លូវ៤៣០កែងផ្លូវ២៧១ សង្កាត់ ទួលទំពូងទី២ ខណ្ឌចំការមន ។

ជនសង្ស័យឈ្មោះ ពេជ្រ ចាន់ ហៅអាវៃ អាយុ ២១ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះ៧២ ផ្លូវសុធារស សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមនឃាត់ខ្លួនពីបទលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) ។

លោក ផន អូន អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌចំការមនបានប្រាប់អ្នកយកព័ត៍មានយើង អោយដឹងថាបុរស២នាក់ប្ដីប្រពន្ធជនជាតិចិន ជិះម៉ូតូកង់បីឥណ្ឌាពេលជិះមកដលផ្លូវ៤៣០ក្នុងទិសដៅពីពីជើងមកត្បូង ស្រាប់តែជនសង្ស័យម្នាក់ជិះម៉ូតូម្នាក់ឯងមកអែបខាងឆ្វេងដៃ​ម៉ូតូកង់បី ធ្វើសកម្មភាពឆក់យកកាបូបពីដៃប្រពន្ធគាត់ហើយព្យាយាម បានរត់ហើយគាត់ស្រែកផ្អើលឆាឡា មានប្រជាពលរដ្ឋដេញចាប់បានហើយវាយម្នាក់ដៃមួយជើង ទើបប្ដឹងនគរបាលប៉ុស្តិ៍អោយចុះមកយករូបជនសង្ស័យ ។ក្រោយកើតហេតុជនស្ស័យបានឆ្លើយសារភាពខ្លួនបាន ជិះតាមប្ដីប្រពន្ធជនបរទេសយូរហើយលុះមកដល់ ទីតាំងកើតហេតុខាងលើមឆ្លៀតអាកាសម៉ូតូកង់បីឡើងចំណោទ ធ្វើសកម្មភាពឆក់យកកាបូបពីដៃជនរងគ្រោះ ជាប្រពន្ធរួចរត់គេចខ្លួនតែប្រជាពលរដ្ឋឃើញជនរងគ្រោះ ចុះពីលើកង់បីស្រែកផ្អើលឆាឡោខ្លួនដួលម៉ូតូបំណង រត់ចោលម៉ូតូនៅតែរតមិនរួច ប្រជាពលរដ្ឋចាប់វ៉ៃឡើងរបូតអាវអស់ជនសង្ស័យរបួសតិចតួច ។

បច្ចុប្បន្នជនសង្ស័យធ្វើការសាកសួរនាំដកហូតសម្ភារ:កាបូប មានលុយកាក់និងទូរស័ព្ទរួមលិខិតឆ្លងដែន​ប្រគល់អោយជនរងគ្រោះ ចំណែកបុរសជនសង្ស័យនិងម៉ូតូធ្វើសកម្មភាព ឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រងចាំកសាងសំណុំរឿងបញ្ជូលទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

 

អត្ថបទដែលជាប់ទាក់ទង