ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជាការដ្ឋានកងពលតូច លេខ៧០ ឧបត្ថម្ភឧបករណ៍បាញ់ថ្នាំ សម្លាប់មេរោគ ចំនួន០២​គ្រឿង ដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

56

 

ភ្នំពេញ៖ដោយបានទទួលការអនុញ្ញាតពីសំណាក់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ​ បេង​ ដាណារ៉ា​ ស្នងការរងនគរបាល ទទួលផែនការងារភស្តុភារ និងហិរញ្ញវត្ថុ កាកពីថ្ងៃទី០៤​ ខែធ្នូ​ ឆ្នាំ២០២០​ កម្លាំងការិយាល័យ សុខាភិបាល បានអញ្ជើញទៅទទួល យកឧបករណ៍បាញ់ថ្នាំសម្លាប់មេរោគ ចំនួន០២​គ្រឿង ពីបញ្ជាការដ្ឋានកងពលតូច លេខ៧០ នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ ដើម្បីចូលរួមចំណែកក្នុងការបង្ការ ទប់ស្កាត់​ការរីករាលដាលជំងឺកូវីដ១៩​។

ក្នុងឱកាសនោះដែរ ជំនួសមុខ លោកឧត្ដមសេនីយ៌ឯក ស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក​ ស៊ាន​ សារ៉ាវុឌ្ឍ​ នាយការិយាល័យ សុខាភិបាល​ បានថ្លែងអំណរគុណចំពោះកាយវិការ សប្បុរសធម៌ដ៏ប្រពៃរបស់លោក ឧត្តមសេនីយ៍ឯក​ ម៉ៅ​ សុផាន់​ មេបញ្ជាការរងកងទ័ពជើងគោក​ និងជាមេបញ្ជាការកងពលតូច លេខ៧០​ បានជួយឧបត្ថម្ភឧបករណ៍ បាញ់សម្លាប់មេរោគនេះ៕

អត្ថបទដែលជាប់ទាក់ទង