ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលឃាត់ខ្លួនជនសង្ស័យ៦នាក់ ករណីជួញដូរភេទនៅ សង្កាត់អូរបែកក្អម

56

ភ្នំពេញ៖លោកវរសេនីយ៍ឯកហ៊ួ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា៖ កាលពីម៉ោងជិត១១យប់ថ្ងៃទី៤ខែធ្នូឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលអូរបែកក្អម សហកាជាមួយកម្លាំងការិយាលប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ក្នុងប្រតិបត្តិការនោះ​ ឃាត់ខ្លួនជនសង្ស័យ៦នាក់ (ជនជាតិចិន៥នាក់ , វៀតណាម១នាក់) ករណីជួញដូរភេទ នៅចំណុចក្នុងផ្ទះជួលលេខF១០២ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

លោកវរសេនីយ៍ឯកហ៊ួ ម៉េងវ៉ាង បានបន្តថា៖ ជនសង្ស័យ៦នាក់ ៖១-ឈ្មោះ សៀ អ៊ីរុង ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិចិន(មេការហាងម៉ាស្សា) , ២-ឈ្មោះ ជាំង ហ៊ុយ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិចិន (ស្រីម៉ាស្សា) , ៣-ឈ្មោះ ប៉ាក ផាសៀលី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិន (ស្រីម៉ាស្សា) , ៤-ឈ្មោះ ជិន ឈីងហ៊ាន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន(លក់ដូរ) , ៥-ឈ្មោះ ចូ ស៊ូឈាន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន (លក់ដូរ) , ៦-ឈ្មោះ ង្វៀង ធីតុគុប ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិវៀតណាម (ស្រីម៉ាស្សា) ស្នាក់នៅចំណុចកើតហេតុខាងលើ ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវកម្លាំងការិយាលប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំយកទៅធ្វើការសាកសួរ៕

អត្ថបទដែលជាប់ទាក់ទង