ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សំណេះសំណាលនិងផ្តល់គ្រឿង ឧបភោគបរិភោគជូនកងកម្លាំងប្រជាការពារ និងភ្នាក់ងារបរិស្ថានខណ្ឌទួលគោក ក្នុងអំឡុងពេលកូវីដ-១៩

84

ភ្នំពេញ៖ អភិបាលខណ្ឌទួលគោក លោកឯក ឃុនដឿន តំណាងខ្ពង់ខ្ពស់អោយលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៥ធ្នូនេះបានជួបសំណេះសំណាល និងផ្តល់គ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជូនដល់ កងកម្លាំងប្រជាការពារ និងភ្នាក់ងារបរិស្ថានខណ្ឌដើម្បីដោះស្រាយជីវភាពប្រើប្រាស់ប្រចាំថ្ងៃក្នុងអំឡុងពេលកូវីដ១៩។

   សកម្មភាពទាំងនេះធ្វើឡើង ដើម្បីជាការលើកទឹកចិត្តដូចជាការតបស្នងចំពោះ កងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្តទាំងការថែរក្សាសណ្ដាប់ធ្នាប់ សន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

   សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ណាស់ចំពោះកងកម្លាំងនិងប្រជាពលរដ្ឋទូទៅ ពោលគឺទីណាមានការលំបាក សម្តេចតែងបានជួយដោះស្រាយជានិច្ច។ជាក់ស្តែងសំរាប់ដំណាក់កាលកូវីដ១៩នេះ សម្តេចបានផ្តល់ជូននូវគ្រឿងឧបភោគបរិភោគ ដល់កងកម្លាំងប្រជាការពារ និងភ្នាក់ងារបរិស្ថាននៅរាជធានីភ្នំពេញ បានផ្តល់ម៉ាស មករដ្ឋបាលរាជធានីភ្នំពេញចំនួន៣លានម៉ាស់ដើម្បីចែកជូនប្រជាពលរដ្ឋនៅសហគមន៍ក្រីក្រដែលមិនមានលទ្ធភាពទិញម៉ាសយកមកប្រើប្រាស់ ចែកអ្នកដំណើរតាមដងផ្លូវ។បន្ថែមពីលើនេះទៀតកាលពីថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ២០២០ ក្នុងពិធីបើក ការដ្ឋានសាងស និង កែលម្អផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាប ខេត្តសៀមរាប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឧបត្ថម្ភថវិការបស់រាជរដ្ឋាភិបាលជូនបងប្អូនប្រជាពលរដ្ឋ ដែលធ្វើចត្តាឡីស័កទាំងអស់នៅរាជធានីភ្នំពេញ ដោយក្នុង០១ គ្រួសារទទួលបានថវិកាចំនួន៣០ម៉ឺនរៀល សំរាប់រយៈពេល១៥ថ្ងៃ មានន័យថា ក្នុង០១ថ្ងៃ២ម៉ឺនរៀលថែមទៀត

 

 

 

អត្ថបទដែលជាប់ទាក់ទង