ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយកអាជ្ញាធរជាតិអប្សរាចុះ ពិនិត្យតាមដានការងារនៅតាមការដ្ឋានជួសជុលប្រាសាទនិងសំណង់ផ្សេងៗនៅក្នុងរមណីយដ្ឋានអង្គរ

63

ភ្នំពេញ៖ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយថ្នាក់ដឹកនាំនៃនាយដ្ឋានពាក់ព័ន្ធ កាលពីព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះបានចុះពិនិត្យតាមដានការងារនៅតាមការដ្ឋានជួសជុលប្រាសាទនិងសំណង់ផ្សេងៗនៅក្នុងរមណីយដ្ឋានអង្គរ។

  ក្នុងដំណើរត្រួតពិនិត្យការងារថ្ងៃនេះ លោកអគ្គនាយកបានចុះពិនិត្យគម្រោងជួសជុលស្ពានឈើប្រាសាទតាកែវដែលចាស់ទ្រុឌទ្រោម ដើម្បីជួសជុលពង្រឹងឡើងវិញ។ បន្តពីនោះ លោកអគ្គនាយកនិងសហការី ក៏ទៅកាន់ទីតាំងមួយចំនួននៅប្រាសាទបន្ទាយធំ ប្រាសាទបាយ័ន្ត និងប្រាសាទអង្គរវត្ត ដែលទីតាំងមួយចំនួននោះ ប្រឈមនឹងហានិភ័យខ្ពស់ ដែលចាំបាច់ត្រូវរកវិធីទប់ស្កាត់ឱ្យបានទាន់ពេលវេលា៕

 

អត្ថបទដែលជាប់ទាក់ទង