ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌមានជ័យ ចុះណែនាំនិងចែកលិខិតប័ណ្ណ ដល់ប្រជាជន៥១៨ខ្នងផ្ទះ និងកម្មករស្នាក់នៅក្នុងបុរីប៉េង ហួតផ្លូវ៦០ម៉ែត្រ

116

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២០នេះ លោក ឡុង ង៉ែត ប្រធានសហភាពសហព័ន្ធយុវជន ខណ្ឌមានជ័យ នឹងជា អភិបាលរងនៃគណៈអភិបាលខណ្ឌមានជ័យ តំណាងលោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានសហការជាមួយ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត TYDA ប្រឆាំងជម្ងឺកូវីដ១៩ ដោយបានចុះចែកលិខិតប័ណ្ណណែនាំ ពីវិធានការសំខាន់ នៃការធ្វើចត្តាឡីស័ក នៅក្នុងផ្ទះដាច់ដោយឡែក គ្រប់ពេលវេលាជារៀងរាល់ថ្ងៃ ក្នុងអំឡុងពេល១៤ថ្ងៃ ពេលមានករណីចាំបាច់បន្ទាន់ សូមមកទំនាក់ទំនងមកទូរស័ព្ទទាន់ហេតុការណ៍ ១១៥ របស់ក្រសួងសុខាភិបាល ដោយមិនគិតថ្លៃសេវា ជូនដល់ប្រជាពលរដ្ឋ៥១៨ខ្នងផ្ទះ និង កម្មករដែលបានស្នាក់ក្នុងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ ៕

អត្ថបទដែលជាប់ទាក់ទង